បុរសម្នាក់ផឹកស្រាថ្នាំស្រវឹងខ្លាំងសម្រេចចិត្តចងកបញ្ចប់ជិវិតខ្លួនឯងបង្កឱ្យមានការភ្ញាក់ផ្អើលទាំងព្រឹក

ចែករំលែក៖

ភ្នំពេញ ៖​ បុរសម្នាក់បានផឹកស្រាថ្នាំស្រវឹងខ្លាំង ស្រាប់តែសម្រេចចិត្តចងកបញ្ចប់ជិវិតខ្លួនឯង​ ។ ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង០៦:០០នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ត្រង់ចំណុចឃ្លាំងស្តុកសម្ភារៈ សិប្បកម្មផលិតកាតុង ផ្លូវលំ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពបុរសដែលបានចងកសម្លាប់ខ្លួនឯងខាងលើនេះមានឈ្មោះ ហេង សំអន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករដុតឡ ស្នាក់នៅក្នុងសិប្បកម្មផលិតកាតុង ផ្លូវលំ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ

យោងតាមការបំភ្លឺពីឈ្មោះ សុខ សុខុម ភេទប្រុស អាយុ៦២ឆ្នាំ បានរៀបរាប់ប្រាប់សមត្ថកិច្ចឱ្យដឹងថា: កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល១៩និង០០នាទី ខ្ញុំបាទ(រូបគាត់) កំពុងនៅឃ្លាំងស្តុកសម្ភារៈ តាមផ្លូវលំ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ពេលនោះរូបគាត់បានឃើញឈ្មោះ ហេង សំអន ភេទប្រុស អាយុ២៧ឆ្នាំ អង្គុយផឹកស្រាថ្នាំតែម្នាក់ឯង នៅលើគ្រែក្នុងឃ្លាំងស្តុកសម្ភារៈខាងលើ លុះដល់វេលាម៉ោងប្រហែល២២និង០០នាទី គាត់ក៏បានបិទទ្វារចាក់សោឃ្លាំង តែមិនឃើញឈ្មោះ ហេង សំអន នៅអង្គុយផឹកទៀតទេ មិនដឹងថាចេញទៅតាំងពីពេលណាឡើយ លុះដល់វេលាម៉ោង០៦និង០០នាទី ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ គាត់បានក្រោកពីដេកឡើងទៅបើកទ្វារឃ្លាំង ស្រាប់តែឃើញឈ្មោះ ហេង សំអន បានចងកជាប់នឹងទ្វាររបងឃ្លាំងខាងលើស្លាប់បាត់ទៅហើយ
តាមការពិនិត្យនិងធ្វើកោសល្យវិច័យរបស់កម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្រ្តនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារត្ន័ លោកគ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញបញ្ជាក់ថាជនរងគ្រោះស្លាប់ដោយសារចងក(អត្តឃាត)ពិតប្រាកដមែន។

...

សពសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទៅឱ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print