រថយន្តអគ្គីសនីរបស់ចិនលក់ដាច់ច្រើនជាងរបស់អាមេរិកនៅអឺរ៉ុបជាលើកដំបូង

ចែករំលែក៖

យោងតាមរបាយការណ៍របស់ JATO Dynamics បានឱ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តរបស់ចិន BYD បានលក់រថយន្តអគ្គិសនីច្រើនជាងក្រុមហ៊ុន Teslaរបស់អាមេរិកនៅតំបន់អឺរ៉ុប ជាលើកដំបូង។

មូលហេតុដែលធ្វើឱ្យការលក់រថយន្ត Tesla ធ្លាក់ចុះគឺក្រុមហ៊ុននៅលក់ឡានម៉ូដែលចាស់ៗនិងការធ្វើ

នយោបាយរបស់នាយកប្រតិបត្តិ Elon Musk

ក្រុមហ៊ុនស្រាវជ្រាវទីផ្សារបាននិយាយថា BYD ដែលផលិតរថយន្តកូនកាត់ Plug-in Hybrid បានចុះបញ្ជីរថយន្តអគ្គិសនីដើរដោយថាមពលថ្ម (BEV) ចំនួន 7,231គ្រឿង នៅអឺរ៉ុបក្នុងខែមេសា ខណៈដែល Tesla បានចុះបញ្ជីចំនួន 7,165 គ្រឿង។

 

តម្រូវការរថយន្តអគ្គិសនីនៅអឺរ៉ុបនៅតែមានស្ថិរភាព។ ការចុះឈ្មោះ BEV បានកើនឡើង 28 ភាគរយនៅក្នុងខែមេសាធៀបនឹងឆ្នាំមុន ដែលភាគច្រើនត្រូវបានជំរុញដោយម៉ាករថយន្តរបស់ចិន។

...

 

ទោះបីជាសហភាពអឺរ៉ុបបានដាក់ពន្ធលើរថយន្តអគ្គិសនីដែលផលិតដោយប្រទេសចិនក៏ដោយ ការចុះបញ្ជីរថយន្តបែបនេះបានកើនឡើង 59 ភាគរយក្នុងខែនេះធៀបនឹងឆ្នាំមុន ខណៈដែលក្រុមហ៊ុនផលិតរថយន្តមកពីអឺរ៉ុប ជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកមានកំណើន 26 ភាគរយ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print