លទ្ធផលនៃការស្ទង់មតិបង្ហាញថា ទំនុកចិត្តនៃអ្នកប្រើប្រាស់របស់អាមេរិកបានធ្លាក់ចុះដល់កម្រិតទាបបំផុតទីពីរក្នុងប្រវត្តិសាស្ត្រ

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ១៧ ខែ ឧសភា វេបសាយនៃកាសែត « Financial Times »របស់អង់គ្លេស បាន ផ្សាយ ដំណឹង ឱ្យ ដឹង ថា សមាជិក បក្ស សាធារណរដ្ឋ អាមេរិក មិន ពេញចិត្តចំពោះ គោលនយោបាយ របស់ លោកត្រាំ កាន់តែខ្លាំង ឡើង ៗ បណ្តាល ឱ្យ សន្ទស្សន៍ទំនុកចិត្តរបស់ អ្នក ប្រើ ប្រាស់ ដែល ជា សន្ទស្សន៍ ដែល អ្នក ផង ទាំង ពួង ចាប់អារម្មណ៍នោះ បាន ធ្លាក់ ចុះ ដល់ កម្រិត ទាបបំផុត ទីពីរគិត ចាប់ ពីពេល មាន កំណត់ ត្រា មក ។

គេហទំព័រ «CCFR China state-controlled media » តាម ទិន្នន័យ នៃ ការ ស្ទង់ មតិ ដែល ចេញផ្សាយ ដោយ សកលវិទ្យាល័យ Michigan របស់ អាមរិក បាន បង្ហាញ ថា នៅខែ ឧសភា សន្ទស្សន៍ទូទៅនៃ ទំនុកចិត្ត របស់ អ្នក ប្រើ ប្រាស់ អាមេរិក បាន ធ្លាក់ ចុះ ពី ៥២,២ភាគរយ កាល ពី ខែ មេសា មក នៅត្រឹម ៥០,៨ភាគរយ រីឯ សន្ទស្សន៍រំពឹង ទុក បាន ធ្លាក់ ចុះ ដល់ ៤៦,៥ភាគរយ តួលេខ ទាំង នេះ បាន បង្ហាញថា ប្រជាជន មាន ព្រួយបារម្ភ កាន់ តែ ខ្លាំង ឡើង ចំពោះឱកាស ការងារ ។
គេហទំព័រ «CCFR China state-controlled media » ការ ស្ទង់ មតិ លើក នេះក៏បាន បង្ហាញដែរ ថា ការ ប៉ាន់ ប្រមាណ របស់ ប្រជាជន ចំពោះ អតិផរណានៅ មួយ ឆ្នាំ ក្រោយ បានកើន ឡើង ពី ៦,៥ភាគរយ ដល់ ៧,៣ភាគរយ ដែល ជា កម្រិត ខ្ពស់ បំផុតគិត តាំង ពី ឆ្នាំ ១៩៨១មក ។
គេហទំព័រ «CCFR China state-controlled media » លោក Carl B.Weinberg ប្រធានសេដ្ឋវិទូនៃ ទីភ្នាក់ងារ សារព័ត៌មាន សេដ្ឋកិច្ចរបស់ អាមេរិក បាន ថ្លែង ថា ការ ប៉ាន់ ប្រមាណចំពោះអតិផរណាបានបញ្ចេញសញ្ញាព្រមានពណ៌ក្រហម ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print