នាយករដ្ឋមន្ត្រី និងឧត្តមភរិយា ជួយព្យាបាលវះកាត់បន្ធូរហ្វ្រាំងអណ្តាតនៅមន្ទីរពេទ្យកុមារជាតិ កុមារា រដ្ឋ មិនា អាយុ 2ខែ ជាប់ហ្វ្រាំងអណ្តាត

ចែករំលែក៖

 

ភ្នំពពេញ ៖ ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអនុញ្ញាតអោយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចមហាបវរធិបតី ព្រមទាំងលោកជំទាវបណ្ឌិត ក្នុងនាមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA បាននាំ កុមារា រដ្ឋ មិនា អាយុ 2ខែ ជាប់ហ្វ្រាំងអណ្តាត ពិបាកក្នុងការបៅ ដែលស្នាក់នៅមណ្ឌលសង្គ្រោះជនអស់សង្ឃឹម ស្ថិតនៅភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ មកទទួលការព្យាបាលវះកាត់បន្ធូរហ្វ្រាំងអណ្តាតនៅមន្ទីរពេទ្យកុមារជាតិ ។

បច្ចុប្បន្ន កុមារាទទួលការពិនិត្យ វះកាត់ ព្យាបាលដោយល្អិតល្អន់ និងជោគជ័យ ដោយក្រុមគ្រូពេទ្យឯកទេសរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត។ 

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភនូវរាល់ការចំណាយទាំងអស់ក្នុងការវះកាត់ព្យាបាល ថ្លៃធ្វើដំណើរនិងការចំណាយលើអាហារប្រចាំថ្ងៃផងដែរ។

ទឹកចិត្តដ៏មហាសប្បុរសនេះ ធ្វើឱ្យក្រុមគ្រួសារកុមារាមានក្តីរីករាយជាពន់ពេក និងគោរពថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាអនេក ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print