ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ កិច្ចចរចាពាណិជ្ជកម្មជុំទី១ជាមួយអាម៉េរិក គ្រាន់តែជាការជួបជុំគ្នា ដើម្បីបង្ហាញជំហរ និងបញ្ជាក់បន្ថែមពីបញ្ហាមួយចំនួនប៉ុណ្ណោះ ពីព្រោះការចរចាពាណិជ្ជកម្ម មានភាពស្មុគស្មាញដែលត្រូវការពេលវេលា ដោយគ្រប់ប្រទេសទាំងអស់សុទ្ធតែមានស្ថានភាពដូចៗគ្នា។
សម្តេចធិបតី នាយករដ្ឋមន្ត្រី សង្ឃឹមថា កិច្ចចរចាជុំទី២ នឹងទទួលបានផលវិជ្ជមាន។
នេៈបើយោងសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នេះ ៕
ដោយ ៖ សិលា
...