លោក Antonio Guterres បានសរសើរកម្ពុជាថា ជាគំរូដ៏ល្អក្នុងការរក្សាសន្តិភាព

ចែករំលែក៖

ភ្នំពេញ ៖ លោក Antonio Guterres បានសរសើរកម្ពុជាថា ជាគំរូដ៏ល្អក្នុងការរក្សាសន្តិភាព។ ការកោតសរសើរនេះ គឺធ្វើឡើង ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីស្តីពីអនាគតនៃការរក្សាសន្តិភាព ដែលធ្វើឡើងនៅទីក្រុងញូវយ៉ក កាលពីសប្តាហ៍មុន។ នេះបើយោងតាមការចុះផ្សាយក្នុងបណ្តាញសង្គមផ្លូវការរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា។

លោក Antonio Guterres ក្នុងនាមជាប្រមុខ អង្គការសហប្រជាជាតិបានសរសើរដល់កងរក្សាសន្តិភាពកម្ពុជា ចំពោះជំនាញ ការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តដើម្បីរក្សាសន្តិភាព។

យោងតាមប្រភពដដែរ បានលើកឡើងថា លោក Antonio Guterres បានថ្លែងចាត់ទុកកម្ពុជាដែល ធ្លាប់ជាប្រទេសដែលត្រូវបានបំផ្លាញដោយសារសង្រ្គាមស៊ីវិល តែពេលនេះ ប្រទេសកម្ពុជាកំពុងចូលរួមឈានមុខក្នុងបេសកកម្មរក្សាសន្តិភាពនៅទូទាំងពិភពលោក ដោយមានកងរក្សាសន្តិភាពជាង ៨,០០០ នាក់ចូលរួម ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print