អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះពិនិត្យ ការថែទាំផ្លូវនៅស្រុកព្រៃឈរ និងលទ្ធភាពជួសជុលផ្លូវ ឡើងវិញ ដែលខូចដោយជំនន់ទឹកភ្លៀងនៅស្រុកបាធាយ

ចែករំលែក៖

 

ខេត្ត​កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម​ លោក អ៊ុន ចាន់ដា នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារអញ្ជើញ ចុះពិនិត្យ ការថែទាំផ្លូវនៅស្រុកព្រៃឈរ និងលទ្ធភាពជួសជុលផ្លូវឡើងវិញ ដែលខូចដោយជំនន់ទឹកភ្លៀង នៅស្រុកបាធាយ ។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ឲ្យដឹងថា ផ្លូវកៅស៊ូ ១ខ្សែប្រវែង ១៣ គីឡូម៉ែត្រ ស្ថិតនៅក្នុងឃុំបឹងណាយ ស្រុកព្រៃឈរ ត្រូវបានស្ថាបនារួចរាល់ជាស្ថាពរ ប៉ុន្តែស្ថិតនៅក្នុងអំឡុងពេលថែទាំ ។ 

ជាមួយនឹងការចុះពិនិត្យនេះផងដែរ លោកអភិបាលខេត្ត ក៏បានណែនាំឲ្យអ្នកសាងសង់ ធ្វើរបាំងដែកនៅចំណុចដែលមានប្រឡាយទឹក ដើម្បីការពារគ្រោះថ្នាក់ចរាចរណ៍ដោយយថាហេតុពោលគឺ ការពារដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។ 

លោកអភិបាលខេត្ត បានឲ្យដឹងផងដែរថា បន្ទាប់ពីនោះ ក្រុមការងារបានចុះពិនិត្យមើលផ្លូវក្រាលកៅស៊ូ ១ខ្សែទៀត ស្ថិតនៅក្នុងឃុំសណ្ដែក ស្រុកបាធាយ  ដែលរងនូវការខូចខាតដោយសារទឹកជំនន់នាពេលកន្លងមក ។ ដូច្នេះផ្លូវ ១ខ្សែនេះ ត្រូវធ្វើការសិក្សា ពិនិត្យលទ្ធភាពជួសជុលផ្លូវនេះឡើងវិញ ដើម្បីសម្រួលនៅក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។

លោកអភិបាលខេត្តបានបញ្ជាក់ថា ផ្លូវមួយខ្សែនោះពិតជាមានសារៈសំខាន់ណាស់ សម្រាប់សម្រួលដល់ការដឹកជញ្ជូនកសិផល កសិកម្ម ពីតំបន់នោះមកទីប្រជុំជន៕ដោយ៖តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print