អ្នកបើកបរម៉ូតូម្នាក់ស្លាប់និងអ្នករួមដំណើរម្នាក់ទៀតរងរបួសធ្ងន់ករណីជិះម៉ូតូបុកប៉ះរថយន្ត១គ្រឿង ហើយខ្ទាតចូលរថយន្ត១គ្រឿងផ្សេងទៀត

ចែករំលែក៖

ខេត្តព្រះសីហនុ÷ អ្នកបើកបរម៉ូតូម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ និងអ្នករួមដំណើរម្នាក់ទៀតបានរងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកប៉ះនិងរថយន្ត១គ្រឿង ហើយខ្ទាតចូលរថយន្ត១គ្រឿងផ្សេងទៀតដែលបើកបរក្នុងទិសដៅស្របគ្នា។

ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២៥ វេ​លាម៉ោង០៧និង១៦នាទីយប់ នៅលើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ​១៧​៤ -១៧៥ ចំណុចមុខតំបន់សេដ្ឋកិច្ចពិសេសចេរជាង ស្ថិតក្នុងភូមិត្រ​ពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសី​ហនុ ។

តាមសមត្ថកិច្ចឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង ដោយម៉ូតូ ០១គ្រឿងម៉ាក HONDA DREAM ពណ៌​ខ្មៅ ដែលមានទិសដៅពីរាជធានីភ្នំពេញ ឆ្ពោះទៅ ខេត្តព្រះសីហនុ បើកបរដោយឈ្មោះហឿន វេហា ភេទ​ប្រុ​ស អាយុ១៧ឆ្នាំ មានទីលំភូមិធំថ្មី ឃុំដងទង់ ស្រុកដងទងទង់ ខេត្តកំពត និងអ្នករួមដំ​ណើរម្នាក់ ឈ្មោះផែង រិទ្ធិស័ក ភេ​ទប្រុស អាយុ​២០ឆ្នាំ មានទីលំ​នៅភូមិអូរត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ លុះមកដល់ចំណុចខាងលើ បានបើកបរឡើងវ៉ាជែង រួចបានចូលទៅបុករថយន្ដ០១​គ្រឿងម៉ាក​NISSAN DIESEL ពណ៌​ខៀវលាយស ដែលមា​ន​ទិស ដៅផ្ទុយគ្នានិងអ្នក​បើក​បរមិន​ទាន់ស្គាល់អត្តសញ្ញា​ណ រួចអ្នកបើកបរម៉ូតូបានខ្ទាតចូលទៅក្រោមរថយន្ដ ០១​គ្រឿងទៀតម៉ាកSTERL​ING ព​ណ៌​ស និងសឺមីរ៉ឺម៉ក ដែលមានទិសដៅពីរាជធានីភ្នំពេញ ឆ្ពោះ​ទៅ ខេត្តព្រះសីហនុ(ទិ​សដៅស្របគ្នាជាមួយម៉ូតូ) បើកបរដោយឈ្មោះរឿន សារ៉ុម្យ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរបើក បររថយន្ដ មានទីលំនៅភូមិពោ​ធិ៍ធំ សង្កាត់អរិយក្សត្រ ក្រុងអរិ​យក្សត្រ ខេត្តកណ្ដាល បណ្ដា​លឲ្យកង់សឺមីរ៉ឺម៉កខាង​ក្រោ​យរបស់រថ​យន្ដម៉ាក​STER​LING បាន​កិនអ្នកបើក​បរម៉ូតូតែម្ដង ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខា​ង​លើនេះបណ្ដាល ឲ្យអ្នក​បើ​កបរម៉ូតូ (ស្លាប់នៅនឹងកន្លែងកើតហេតុ) និងអ្នករួមដំណើរ (រងរបួសបាក់ភ្លៅខាងឆ្វេង) ។

បច្ចុប្បន្នសាកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នករងរបួសកំពុងសម្រាកព្យាបាលនៅ គ្លីនិច ឯកជន លី គឹមឌី ឃុំវាលរេញ រីឯវត្ថុតាង (រថ​យន្ដនិងម៉ូតូ) បានយកមករក្សាទុកបណ្ដោះ អាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ។  ដោយ ឡែកអ្នកបើកបររថយន្ដម៉ាក NISSAN DIESEL បានបើកបររថយន្ដគេចចេញ​ពីកន្លែងកើតហេតុ ហើយកម្លាំ​ងជំនាញសហការជាមួយកម្លាំ​ងជំនាញនៃអធិការដ្ឋានស្រុកកំពង់សិលាឃាត់បានរថយន្ដ ចំណែកអ្នកបើកបរចុះ​ពីរថយន្ដរត់គេចខ្លួនបាត់ ។

...

ចំណែកអ្នកបើកបររថយន្ដ STERLING បានសហការជាមួយសមត្ថកិច្ចយើងបានល្អ (ត្រួតពិនិត្យរថយន្ដរបស់គាត់៣លើក) ដោយយោងតាមកាំមេរ៉ាសុវត្ថិភាព យើងបានយកគាត់មកសាកសួរ​នៅអធិការដ្ឋាននគរបាលស្រុក​ព្រៃនប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print