កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ០៤នាក់ពីបទប្រើប្រាស់សារធាតុញៀន

ចែករំលែក៖

ខេត្តបាត់ដំបង៖ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធ ហត្ថស្រុកឯកភ្នំ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ២២និង៤០នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យ០៤នាក់
១/ឈ្មោះ ថា ស្រី ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរនេសាទត្រី រស់នៅភូមិ ក្បាលតោល ឃុំកោះជីវាំង ស្រុកឯកភ្នំ
២/ឈ្មោះ ណាក់ កា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរនេសាទត្រី រស់នៅភូមិក្បាលតោល ឃុំកោះជីវាំង ស្រុកឯកភ្នំ
៣/ឈ្មោះ ថា ថាវ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរនេសាទត្រី រស់នៅភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ
៤/ឈ្មោះ លិន ស្នា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរនេសាទត្រី រស់នៅភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ រួមជាមួយវត្ថុតាង កាណូតស្មាច់០១គ្រឿងផងដែរ។

...

ក្រោយពីឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងបច្ចុប្បន្នត្រូវបានបញ្ជូនបន្តទៅការិយាល័យជំនាញអាវុធហត្ថខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print