ចៅក្រម ស៊េីបសួរ សាលា ដំបូង រាជធានី ភ្នំពេញ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួន អតីត អ្នកឧកញ៉ា ហេង សិទ្ធី ដាក់ ពន្ធនាគារព្រៃស ( ម១ )

ចែករំលែក៖

ភ្នំពេញ ៖ បន្ទាប់ ពី សាកសួររួច ចៅក្រម ស៊េីបសួរ សាលា ដំបូង រាជធានី ភ្នំពេញ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួន អតីត អ្នកឧកញ៉ា ហេង សិទ្ធី ដាក់ ពន្ធនាគារព្រៃស ( ម១ ) ពាក់ ព័ន្ធ បទល្មើស គំរាមកំហែង ហែកកេរ្តិ៍ ស្ថានទម្ងន់ទោស ។

សូមបញ្ជាក់ថា ៖ តាមរយៈសំណុំរឿងស៊ើបសួរលេខ ៥៥៥៩ ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ដែលទាក់ទងនឹងឈ្មោះ ហេង សិទ្ធិ ភេទប្រុស កើតថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៨៩ មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ ០១០៦៤២៧៧៧ មុខរបរ ពាណិជ្ជករ ទឹកន្លែងកំណើតនៅសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ក្រុងភ្នំពេញ ទីលំនៅមុនពេលឃាត់ខ្លួននៅផ្ទះលេខ៦២LM ផ្លូវលេខ២០៥ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ប្រពន្ធឈ្មោះ វ៉ាន់ សុភ័ណ្ឌ (លែងលះ) មានកូន ៤នាក់ ឪពុកឈ្មោះ ចុង សុវណ្ណនី ម្តាយឈ្មោះ លី ចាន់នី ជានីតិជន។
ប្រវត្តិនៃការផ្តន្ទាទោសដោយតុលាការ-គ្មាន។

ជននេះត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ គំរាមកំហែងហែកកេរ្តិ៍ស្ថានទម្ងន់ទោស ប្រព្រឹត្តនៅប្រទេស កម្ពុជា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៣៧២ និងមាត្រា៣៧៤ នៃ ក្រមព្រហ្មទណ្ឌ។

ចៅក្រម ស៊េីបសួរ សាលា ដំបូង រាជធានី ភ្នំពេញ ចេញដីកាសម្រេចឃុំខ្លួនបណ្តោះអាសន្នលេខ ៣២៨៩ “វ” ដ.ព.ស ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥។
ក្នុងនោះបង្គាប់ ៖
១-ឱ្យភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ ហេង សិទ្ធី ភេទប្រុស កើតថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៨៩ ទៅមណ្ឌលអប់រំកែប្រែទី១ (ម១) ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់។
២-ឱ្យប្រធានមណ្ឌលអប់រំកែប្រែទី១ (ម១) ទទួលជននេះរហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ។

៣-ឱ្យគ្រប់ភ្នាក់ងារនៃកម្លាំងសាធារណៈទាំងអស់សហការអនុវត្តឱ្យបានល្អ នៅពេលដីកានេះត្រូវបានបង្ហាញក្នុង ករណីចាំបាច់៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print