Arsenal ឈ្នះ Champions League ជាលើកដំបូងក្នុងរយៈពេល 18 ឆ្នាំ

ចែករំលែក៖

កីឡាករបម្រុង Stina Blackstenius ស៊ុតបញ្ចូលទីបានតែមួយគ្រាប់ជួយ Arsenal ឈ្នះជើងឯកចាស់Barcelona ដោយលទ្ធផល1-0គ្រងជើងឯក Champions League ជាលើកដំបូងក្នុងរយៈពេល 18 ឆ្នាំ។

 

ប្រធានក្រុម Kim Little និយាយថា ការឈ្នះពានរង្វាន់ Champions League នារីរបស់ Arsenal គឺជា “ពេលវេលាដ៏ល្អបំផុត” នៃអាជីពរបស់នាង ខណៈដែលអ្នកចាត់ការទូទៅរបស់កាំភ្លើងធំ Renee Slegers ជឿជាក់ថានេះគ្រាន់តែជាការចាប់ផ្តើមសម្រាប់ក្លឹបប៉ុណ្ណោះ។

 

វា​ជា​ពាន​លើក​ទី​ពីរ​សម្រាប់​ក្រុម​នារី​អង់គ្លេស​តែ​មួយ​គត់​ដែល​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​អឺរ៉ុប បន្ថែមលើជ័យ​ជម្នះ​របស់ពួកគេទីមួយក្នុង​ឆ្នាំ​២០០៧។

ចំណែក

...

Barcelona បាន​លេង​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ជា​លើក​ទី​ប្រាំមួយ​ក្នុង​រយៈ​ពេល​ប្រាំពីរ​ឆ្នាំ ហើយ​បាន​លើក​ពាន​បី​ដងក្នុង​ចំណោម​បួន​ឆ្នាំកន្លង​មក។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print