ការសិក្សា ស្រាវជ្រាវ បង្ហាញថា សហរដ្ឋអាមេរិក ដំឡើងពន្ធគយ ចំពោះអឺរ៉ុប ប្រហែល នឹង បណ្តាលឱ្យ អាល្លឺម៉ង់ខាតបង់ ២សែន៥ ម៉ឺនលាន ប្រាក់អឺរ៉ូ

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ កាលពីថ្ងៃទី ២៣ខែឧសភា លោកត្រាំ ប្រធានាធិបតី អាមេរិក គំរាមកំហែងថា នឹងដំឡើង ពន្ធគយ៥០ ភាគរយចំពោះ ទំនិញដែល នាំចូលពី សហភាពអឺរ៉ុប ចាប់ពីថ្ងៃទី១ ខែមិថុនាឡើង ទៅ ។ តាមការសិក្សា ស្រាវជ្រាវថ្មី បំផុតនៃវិទ្យាស្ថាន ស្រាវជ្រាវសេដ្ឋកិច្ច របស់អាល្លឺម៉ង់ បាន ឱ្យដឹងថា ទង្វើនេះ ប្រហែលនឹង បណ្តាលឱ្យ សេដ្ឋកិច្ច អាល្លឺម៉ង់រង ការខាតបង់ សរុប២សែន លានប្រាក់អឺរ៉ូ ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨ ។ ប្រសិនបើ សហភាពអឺរ៉ុប ចាត់វិធានការ តបត វិញដ៏ ស្មើគ្នា នោះ ដល់ឆ្នាំ២០២៨ ទំហំខាតបង់ ខាងសេដ្ឋកិច្ច ប្រហែលនឹង ពង្រីកដល់២ សែន៥ម៉ឺន លានប្រាក់អឺរ៉ូ ។

គេហទំព័រ «CCFR China state-controlled media » តាមការ គណនានៃ វិទ្យាស្ថាន ស្រាវជ្រាវ សេដ្ឋកិច្ច អាល្លឺម៉ង់ ឱ្យដឹងថា ប្រសិនបើ ត្រូវយក ពន្ធគយ ៥០ ភាគរយ នោះ ផលិតផលក្នុង ស្រុកសរុប (GDP)របស់ ប្រទេស អាល្លឺម៉ង់នៅ ឆ្នាំនេះនឹង ធ្លាក់ចុះ ០,១ភាគរយ ។ ការសិក្សាស្រាវ ជ្រាវក៏បាន លើកឡើងថា គោលនយោបាយ ពន្ធគយ របស់អាមេរិក ក៏នឹងបំផ្លាញ ផលប្រយោជន៍ ផ្ទាល់ខ្លួនដែរ ។ សហរដ្ឋអាមេរិកមាន ទំនិញមួយ ចំនួនគឺពឹងផ្អែក យ៉ាងខ្លាំង ទៅលើការនាំចូល ពីអាល្លឺម៉ង់ ដែលខ្វះ ទំនិញជំនួសដ៏ មានប្រសិទ្ធភាព ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print