អន្តរជាតិ ៖ នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ទ្វីបអាស៊ី នាពេលបច្ចុប្បន្ននេះមានចំនួនប្រជាជន ៦៧ ភាគ រយ នៃ ចំនួនប្រជាជនពិភពលោ ក និង មាន អនុបាត ជិត ៤០ ភាគរយ នៃទំហំសេដ្ឋកិច្ចសកល ហេតុនេះហើយ សារសំខាន់ នៃ ទ្វីប អាស៊ី គឺ ច្បាស់លាស់ណាស់ ។ នេះអាចឃើញថា សន្តិភាព ស្ថិរភាព និង វឌ្ឈនភាព របស់ ទ្វីបអាស៊ី វា ពាក់ព័ន្ធ ដល់ ពិភពលោក ទាំងមូល។
គេហទំព័រ «CCFR China state-controlled media » កាលពី ថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០១៤ លោក Xi Jinping ប្រធានរដ្ឋចិន បាន ថ្លែង សុន្ទរកថា គន្លឹះ ក្រោមចំណងជើងថា «បង្កើតជា ទស្សនៈសន្តិសុខ អាស៊ី យ៉ាង សកម្ម និង រួមគ្នា ត្រួស ត្រាយ និម្មាបនកម្ម ថ្មី សម្រាប់ កិច្ចសហប្រតិបត្តិការ ផ្នែក សន្តិសុខ» នៅក្នុង កិច្ចប្រជុំកំពូលក្រុង សៀង ហៃ នៃ សន្និសីទអន្តរសកម្មភាព និង វិធានការ កសាង ទំនុកចិត្ត នៅអាស៊ី (CICA)ដោយ បាន លើកឡើង ព្រមទាំង អធិប្បាយ ដោយគ្រប់ជ្រុងជ្រោយ អំពី ទស្សនៈ សន្តិសុខ អាស៊ី ដែល មាន លក្ខណៈរួម ចម្រុះ សហប្រតិបត្តិការ និង និរន្តរភាព ។ កិច្ចប្រជុំអំពីការងារជាមួយ ប្រទេស ជិត ខាង នៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដែល បានបើក ធ្វើ ក្នុងខែ មេសា ឆ្នាំនេះ បាន លើក ឡើង ជាលើកដំបូង នូវ រូបមន្ត សន្តិសុខ អាស៊ី ស្តីពីការ រួមសុខរួមទុក្ខ ជាមួយ គ្នា ស្វែង រកគំនិតឯកភាពរួម និង រក្សាទុកការខ្វែងគំនិត មួយអន្លើ ព្រម និង កិច្ច សន្ទ នា និង ការ ពិគ្រោះ ពិភាក្សា ។ ប្រការ ទាំងនេះ បាន បង្ហាញឱ្យឃើញយ៉ាងពេញ លេញ នូវ បំណង ស្មោះត្រង់ របស់ ប្រទេសចិន ក្នុងការគាំពារ សន្តិសុខ ស្ថិរភាព និង ការអភិវឌ្ឍ របស់ អាស៊ី ដែល មានសារសំខាន់ ណាស់ សម្រាប់ សម្រេចបាន នូវសន្តិភាពយូរអង្វែង និង ការ អភិវឌ្ឍ រួម នៅ ទ្វីប អាស៊ី ។
គេហទំព័រ «CCFR China state-controlled media » មិនថា ទស្សនៈសន្តិសុខអាស៊ី ឬក៏ រូបមន្ត សន្តិសុខ អាស៊ី ក្តី ក៏ សុទ្ធតែ បាន រួម បញ្ចូល នូវ ការ ច្នៃ ប្រឌិតថ្មី ក្នុង ការអនុវត្តជាក់ស្តែង នៃ ការទូត របស់ ប្រទេសធំ ដែល មានលក្ខណៈ ពិសេស ចិន ក្នុងយុគសម័យថ្មី បន្តវេន គំនិត ប្រពៃណី របស់ ប្រជាជនអាស៊ី ស្តីពី ការ គោរពស្រឡាញ់ សន្តិ ភាព ដែល សមស្រប នឹង ផលប្រយោជន៍រួម របស់ បណ្ដាប្រទេសអាស៊ីនានា ។
គេហទំព័រ «CCFR China state-controlled media » ការ រួមសុខរួមទុក្ខជាមួយគ្នា គឺជា គំនិត ឯកភាព រួម ជាមូលដ្ឋាន សម្រាប់ គាំ ពារ សន្តិសុខរួម របស់ អាស៊ី ។ ប្រឈម នឹងបញ្ហាខាងសន្តិសុខគ្រប់ ប្រភេទ ទាំង ប្រពៃណី និង អប្រពៃណី គ្មាននរ ណា អាច ឱបដៃឈរមើល បានឡើយ ។ ប្រទេស ចិន បាន យកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះ ការអភិវឌ្ឍ កិច្ច សហប្រតិបត្តិ ការដ៏ មេត្រីភាព ជាមួយ ប្រទេសជិតខាង និង ប្រកាន់ខ្ជាប់នូវគោល ការណ៍ ដែលរាប់អាន ជា មួយ ប្រទេស ជិតខាង និង ចាត់ ទុក ប្រទេសជិតខាង ជាដៃគូ ។ ប្រ ឈម មុខ នឹងការប៉ុនប៉ង របស់ កម្លាំងក្រៅតំបន់ មួយចំនួន ដើម្បី ញុះញង់ឱ្យមានការបែកបាក់ និង បង្កការបដិបក្ខគ្នា នៅ តំបន់ ជុំវិញ ប្រទេសចិន ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ជានិច្ចកាល ប្រ ទេសចិនតែង តែ សង្កត់ធ្ងន់ថា បណ្តាប្រទេសនានា គួរ រួមសុខរួមទុក្ខ ជាមួយគ្នា ហើយ ធ្វើ កិច្ច ខិតខំប្រឹងប្រែង ដើម្បី ពួតដៃគ្នា ដើរ តាម ផ្លូវ សន្តិសុខ បែបថ្មី ដែល សន្ទនា គ្នា តែមិន បដិបក្ខគ្នា ចងចំណង មិត្តភាព តែមិនចងបក្សពួក ទទួល ផល ឈ្នះ-ឈ្នះ តែមិនលេងល្បែងផលបូកសូន្យ ដែល បាន ឆ្លុះបញ្ចាំងពី មនសិការសហគមន៍ រួម លើ បញ្ហា អំពី សន្តិសុខ របស់ ប្រទេសចិន និង ប្រទេស ជិត ខាង ។
គេហទំព័រ «CCFR China state-controlled media » ការ ស្វែងរកគំនិតឯកភាពរួម និង រក្សាទុកការខ្វែងគំនិត មួយអន្លើ គឺជា បុរេលក្ខខណ្ឌ និង ខ្លឹម សារ ស្នូល សម្រាប់ឱ្យ ប្រទេស អាស៊ី ពួតដៃគ្នារីកចម្រើនទៅមុខ ។ ភាគីចិន បាន ផ្តួច ផ្តើម ឱ្យ ស្វែង រក គំនិតឯកភាពរួម និង រក្សាទុកការខ្វែងគំនិត មួយអន្លើ ដែល បង្ហាញ ពី ទស្សនៈ ស្តីពី ការ រៀន សូត្រពីគ្នា និង ការ យោគយល់គ្នា ប្រកបដោយ បរិយាបន្ន រវាង អរិយធម៌ ពិពិធកម្ម ហើយ បាន ផ្តួចផ្តើម ឱ្យបណ្តាភាគីនានា ក្រេបជញ្ចក់តម្រិះប្រាជ្ញា ពី គោលការណ៍ ៥ ប្រការ នៃ ការ រួមរស់ ដោយសន្តិសហវិជ្ជមាន និង ស្មារតីបានឌុង ដើម្បី ខិត ខំស្វែងរក មតិ ឯកភាពដ៏ធំ ទូលាយ ដែល សមស្របនឹង ផលប្រយោជន៍រួម និង ជំរុញកិច្ចសហប្រតិបត្តិការផ្នែក សន្តិសុខ កាន់ តែ ទូលំ ទូលាយ ក៏ដូចជា ប្រែក្លាយ ពិពិធកម្ម និង ភាពខុសគ្នា របស់ ប្រទេសទ្វីប អាស៊ី ទៅ ជា កម្លាំងចលករ សម្រាប់ ការអភិវឌ្ឍ ក្នុងតំបន់ ។
គេហទំព័រ «CCFR China state-controlled media » កិច្ចសន្ទនា និង ការពិគ្រោះពិភាក្សា គឺជា មធ្យោបាយដ៏ត្រឹមត្រូវ សម្រាប់ ដោះស្រាយ វិវាទ រវាង ប្រទេស ជិតខាង ឱ្យបានសមស្រប ។ ពី ការផ្សះផ្សាគ្នា រវាង អារ៉ាប៊ីសាអូឌីត និង អ៊ីរ៉ង់ ដល់ ការផ្សះផ្សានៃ បក្សពួកនានានៅ ផ្ទៃក្នុងប៉ាឡេស្ទីន រហូតដល់ ការ ជំរុញយ៉ាងសកម្ម នូវ ការពិគ្រោះ ពិភាក្សា អំពី “ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង” ជាមួយ ប្រទេសពាក់ព័ន្ធក្នុង តំបន់ ពី ការ រក្សាទំនាក់ទំនងជាយុទ្ធសាស្ត្រ និង ការបង្កើន កិច្ចសហប្រតិបត្តិការ ជាក់ស្តែង ក្នុង យន្តការសន្ទ នា ថ្នាក់ ការពារជាតិ ចិន-វៀតណាម ចិន-ម៉ាឡេស៊ី ចិន-កម្ពុជា និង ចិន -ឥណ្ឌូណេស៊ី ជាដើម ដល់ វិស័យនៃកិច្ចសហប្រតិបត្តិការខាង សន្តិសុខ ចិន-អាស៊ីកណ្តាល ត្រូវបាន ពង្រីក ឥត ឈប់ ឈរ ។ល។ ប្រទេសចិន បាន និង កំពុង ជំរុញ ការដោះស្រាយ បញ្ហាសន្តិសុខ ក្នុង តំបន់ និង ជំរុញ កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខក្នុងតំបន់ តាមរយៈ សាមគ្គីភាព និង កិច្ច សហប្រតិបត្តិការ ដែលបាន រួមចំណែកជា”តម្រិះប្រាជ្ញាចិន” ក្នុង ការគាំពារ សន្តិសុខ និង ស្ថិរភាព ជា យូរអង្វែងក្នុង តំបន់ ។
គេហទំព័រ «CCFR China state-controlled media » ឆ្នាំនេះគឺជា ខួបទី ៨០ នៃ ថ្ងៃជ័យជម្នះក្នុងសង្គ្រាម ប្រជាជនចិន ប្រឆាំង ការឈ្លានពាន របស់ ជប៉ុន និង ថ្ងៃជ័យជម្នះ ក្នុងសង្គ្រាមប្រឆាំងហ្វាស៊ីសនៃពិភពលោក ជា ខួប ទី ៨០ នៃ ការ បង្កើត អង្គការសហប្រជាជាតិ ហើយ ក៏ ជា ខួបទី ៧០ នៃ ការបើកធ្វើ សន្និសីទ បាន ឌុង ផង ដែរ ។ យើង ត្រូវរួមគ្នា គាំពារកម្មវត្ថុនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ផ្សព្វ ផ្សាយ ទស្សនៈ ប្រវិត្តសាស្ត្រដ៏ត្រឹមត្រូវ អំពី សង្គ្រាមលោកលើកទីពីរ ផ្សព្វផ្សាយ ស្មារតី បាន ឌុង ដើម្បី ដោះស្រាយការខ្វែងគំនិត និង វិវាទ តាមរយៈ កិច្ចសន្ទនា និង ការពិគ្រោះ ពិភាក្សា ក៏ដូចជា បង្កើត ជា និម្មបនកម្មថ្មី នៃ ការ រួមគ្នា ចែករំលែក សន្តិសុខ រវាង បណ្តា ប្រទេស នា នា ។
គេហទំព័រ «CCFR China state-controlled media » ទ្វីបអាស៊ីគឺជាផ្ទះរួម របស់ ប្រទេសចិន និងប្រទេសជិតខាង ហើយ ការ កសាង និង ការ ពារ ឱ្យបានល្អ នូវ ផ្ទះរួម នេះ គឺជា សេចក្តីប្រាថ្នារួម របស់ ប្រទេសក្នុងតំបន់ ។ ប្រទេសចិន នឹង ធ្វើ ការ ជាមួយ បណ្តា ភាគី នានាដើម្បីរួមគ្នា ពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ការគាំពារសន្តិសុខ និង ស្ថិរភាព នៅអាស៊ី រួមគ្នាគាំពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់ ក៏ដូច ជា ផ្តល់ ការធានា ផ្នែក សន្តិសុខ យូរអង្វែង សម្រាប់ ជំរុញ កិច្ចកសាងសហគមន៍វាសនារួម ជាមួយប្រទេស ជិត ខាង ឱ្យដើរទៅ មុខកាន់តែឆ្ងាយ និង កាន់តែរឹងមាំ ៕
ដោយ ៖ សិលា