Xabi Alonso ចុះកុងត្រាបីឆ្នាំជាមួយReal Madrid ខណៈErik ten Hagទៅជំនួសតំណែងនៅអាល្លឺម៉ង់

ចែករំលែក៖

Alonso ដែលបានបង្ហាញខ្លួន 236 ប្រកួតឱ្យ Real Madrid ក្នុងនាមជាកីឡាករបានប្រកាសកាលពីដើមខែនេះថាគាត់នឹងចាកចេញពីតួនាទីរបស់គាត់ជាគ្រូបង្វឹកក្រុម Bayer Leverkusen នៅចុងបញ្ចប់នៃរដូវកាលនេះ។

អតីតខ្សែបម្រើក្លឹប Liverpool និងជម្រើសជាតិអេស្ប៉ាញ Alonso បានចុះកិច្ចសន្យារហូតដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2028 ដឹកនាំក្រុម Real Madrid ដើម្បីមកជំនួសតំណែងលោក Carlo Ancelotti ដែលបានចាកចេញទៅដឹកនាំជម្រើសជាតិប្រេស៉ីល។

Alonso ដែលបានឈ្នះពានរង្វាន់ Champions League ក្នុងនាមជាកីឡាករនៅ Real ក្នុងឆ្នាំ 2014 នឹងត្រូវបានតែងតាំងជាអ្នកចាត់ការនៅទីលានហ្វឹកហាត់របស់ Real Madrid នៅថ្ងៃចន្ទ ហើយនឹងទទួលបន្ទុកសម្រាប់ការប្រកួត Club World Cup ជាមួយនឹងការប្រកួតដំបូងរបស់គាត់ជាមួយនឹងក្រុមអារ៉ាប៊ីសាអូឌីត Al-Hilal នៅថ្ងៃទី 18 ខែមិថុនា។

គ្រូបង្វឹកវ័យ 43 ឆ្នាំរូបនេះបានដឹកនាំ Leverkusen ឱ្យឈ្នះជើងឯក Bundesliga លើកដំបូងរបស់ពួកគេដែលមិនធ្លាប់មានពីមុនមក ដោយមិនចាញ់មួយប្រកួតសោះ និងឈ្នះពានរង្វាន់អាល្លឺម៉ង់ Cup ក្នុងរដូវការ 2023-24 ។ប៉ុន្តែ Leverkusen បានបរាជ័យក្នុងការរក្សាតំណែងជើងឯក Bundesliga របស់ពួកគេនៅរដូវកាលនេះ ដោយបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 2 តាមពីក្រោយក្រុម Bayern Munich ។

ចំណែកអតីតគ្រូបង្វឹកក្រុម Manchester United លោក Erik ten Hag កំពុងស្ថិតក្នុងដំណាក់កាលចរចាលើកិច្ចព្រមព្រៀងដើម្បីជំនួស Alonso នៅ Leverkusen ។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print