នគរបាលរាជធានីភ្នំពេញបង្ហាញមុខជនសង្ស័យលួច ឆក់ គាស់ផ្ទះ ហឹង្សានិងដឹកជញ្ជូនមនុស្សដោយមានគោលដៅចំនួន២៧នាក់

ចែករំលែក៖

 

​ ភ្នំពេញ​ ៖​ ជនសង្ស័យចំនួន២៧នាក់ដែលបានប្រព្រឹត្តបទល្មើសលួច ឆក់ គាស់ផ្ទះ ហឹង្សានិងដឹកជញ្ជូនមនុស្សដោយមានគោលដៅ រួមនិងវត្ថុតាងជាច្រើន ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការនគរបាលរាជធានីភ្នំពេញនិងនៅតាមបណ្ដាខណ្ឌនានាយកមកបង្ហាញមុខជាសាធារណៈរួមគ្នាកាលពីព្រឹកថ្ងៃទី២៦ខែឧសភាឆ្នាំ២០២៥ បន្ទាប់ពីបង្ក្រាបបានជាបន្តបន្ទាប់ក្នុងរយះពេល៣ថ្ងៃបានចំនួន១៧ករណី។

តាមនគរបាលព្រហ្មទណ្ឌនៃស្នងការនគរបាលរាជធានីភ្នំពេញបានអោយដឹងថា ដោយទទួលបទបញ្ជាដ៍ម៉ឺងម៉ាត់ ពីលោក ឧត្ដមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គ ស្នងការ រងនគរបាលជាតិ និង ជា ស្នងការ នគរបាល រាជធានី ភ្នំពេញ ,កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់និងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបានសហការជាមួយអធិការដ្ឋានខណ្ឌទាំង១៤ធ្វើការស្រាវជ្រាវបង្ក្រាប  បង្ក្រាបបទល្មើសជាក់ស្តែងជាបន្តបន្ទាប់។

តាមរបាយការណ៍របស់នគរបាលព្រហ្មទណ្ឌនៃស្នងការនគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា ដោយមានការស្រាវជ្រាវបង្ក្រាប និងបង្ក្រាបជាក់ស្តែងរយះពេល៣ថ្ងៃគិតពីថ្ងៃ២៤ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ជាលទ្ធផលបង្ក្រាប បានសរុប ១៧ករណី ដោយឃាត់ខ្លួនសង្ស័យចំនួន ២៧នាក់។នៅក្នុងនោះជនសង្ស័យដែលមានសារធាតុញៀន ចំនួន ១០នាក់, ជនជាតិចិន ០២នាក់ និងស្រី ០១នាក់

តាមរបាយការណ៍បានឲ្យដឹងទៀតថា នៅក្នុងចំណោមជនសង្ស័យទាំង២៧ នាក់ក្នុងនោះមាន
ក្នុងនោះមាន-ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសចំនួន០២ករណី ឃាត់ខ្លួន ចំនួន០៧នាក់ (ឈ្មោះក្រុមស្បែកជើងហោះ SJHនិងឈ្មោះក្រុមធីអិនអេសTNS),ករណីលួចទូរស័ព្ទ, ម៉ូតូ, អាគុយនិងដែកចំនួន១២ករណី ឃាត់ខ្លួន ១០នាក់ (ជនជាតិចិន០២នាក់),ករណីគាស់ផ្ទះចំនួន០១ករណី ឃាត់ខ្លួន ០១នាក់,ករណីឆក់ទូរស័ព្ទចំនួន០១ករណី ឃាត់ខ្លួន ០១នាក់,ករណីហិង្សានិងដឹកជញ្ជូនមនុស្សដោយមានគោលដៅចំនួន០១ករណី ឃាត់ខ្លួន ០៨នាក់។

តាមនគរបាលបានឱ្យដឹងទៀតថា  នៅក្នុងចំណោមជនសង្ស័យទាំង២៧នាក់នោះនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញបង្ក្រាបបានចំនួន០៣ករណី ឃាត់ខ្លួន ១៦នាក់ ក្នុងនោះមាន៖ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនិងកាប់យកស្លាកលេខ ១ករណី ឃាត់ចំនួន៦នាក់ (ក្មេង ទំនើងឈ្មោះក្រុមស្បែកជើងហោះ SJH),ករណីលួច (បើកទ្វាររថយន្តលួចសម្ភារៈ និងអាវុធខ្លីចំនួន ១ ដើម) ចំនួន១ករណី ឃាត់ខ្លួនបាន២នាក់(ជនជាតិចិន)និងករណីហិង្សានិងដឹកជញ្ជូនមនុស្សដោយមានគោលដៅ ចំនួន១ករណីបង្ក្រាបបានចំនួន ៨នាក់។នគរបាលខណ្ឌពោធិសែនជ័យបង្ក្រាបបានចំនួន០៣ករណី ឃាត់ខ្លួន ០២នាក់ ករណីលួចម៉ូតូ ស្រី០១នាក់(មានសារធាតុញៀន២នាក់)។
នគរបាលខណ្ឌបឹងកេងកងបង្ក្រាបបានចំនួន០៤ករណី ឃាត់ខ្លួន ០១នាក់ លួចទូរស័ព្ទដៃ។នគរបាខណ្ឌ៧មករា

បង្ក្រាបបាន០១ករណី ឃាត់ខ្លួន ០១នាក់ ឆក់ទូរស័ព្ទដៃ (មានសារធាតុញៀន)។នគរបាលខណ្ឌសែនសុខបង្ក្រាបបាន០១ករណី ឃាត់ខ្លួនចំនួន ០១នាក់ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ឈ្មោះក្រុមធីអិនអេសTNS) (មានសារធាតុញៀន)។នគរបាលខណ្ឌទួលគោកបង្ក្រាបបាន០១ករណី ឃាត់ខ្លួន ០១នាក់ លួចគាស់ផ្ទះ(មានសារធាតុញៀន)។នគរបាល
ខណ្ឌច្បារអំពៅបង្ក្រាបបានចំនួន០១ករណី ឃាត់ខ្លួន ០២នាក់ លួចដែក (មានសារធាតុញៀន)។នគរបាល
ខណ្ឌដង្កោបង្ក្រាបបានចំនួន០១ករណី ឃាត់ខ្លួន ០១នាក់ លួចអាគុយ (មានសារធាតុញៀន)។នគរបាល
ខណ្ឌព្រែកព្នៅបង្ក្រាបបាន០១ករណី ឃាត់ខ្លួន ០១នាក់ ករណីលួចម៉ូតូ (មានសារធាតុញៀន)។នគរបាលខណ្ឌមានជ័យបង្ក្រាបបាន០១ករណី ឃាត់ខ្លួន ០១នាក់ ករណីលួចម៉ូតូ (មានសារធាតុញៀន)។

...

បច្ចុប្បន្នជនសង្ស័យទាំង២៧នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនិងកម្លាំងនគរបាលខណ្ឌទាំង១០ដែលជាម្ចាស់ករណីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់បន្ទាប់ពីធ្វើការបង្ហាញមុខ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print