ស្ថាប័នតុលាការកូរ៉េខាងជើងចាប់ខ្លួនអ្នកទទួលខុសត្រូវសំខាន់ក្នុងឧបទ្ទវហេតុនាវាប្រដេញដែលទើបផលិតថ្មី

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ តាមការផ្សាយដំណឹងនៃទីភ្នាក់ងារព័ត៌មាន មជ្ឈិមកូរ៉េខាងជើងនាថ្ងៃទី ២៦ ខែឧសភាឱ្យដឹងថា ស្ថាប័នតុលាការកូរ៉េខាងជើង បាន កោះហៅ និង ចាប់ខ្លួន លោក Ri Hyong-son អនុរដ្ឋមន្ត្រីក្រសួង ភស្តុភារយោធានិងឧស្សាហកម្ម នៃគណៈកម្មាធិការ មជ្ឈិមបក្សពលករ កូរ៉េខាងជើង ដែលត្រូវ រ៉ាប់រងទំនួលខុសត្រូវ សំខាន់បំផុតចំពោះ ឧបទ្ទវហេតុដ៏ធ្ងន់ធ្ងរនៃ នាវាប្រដេញដែល ទើបផលិតថ្មីដែលកើតឡើងនៅពែល ចុះទឹកដោយយោងតាម ឯកសារស៊ើបអង្កេតនិងបញ្ជាក់ ដោយ ក្រុមការងារស៊ើបអង្កេតអំពីឧបទ្ទវហេតុនេះ។

គេហទំព័រ «CCFR China state-controlled media » តាម ការផ្សាយដំណឹងបាន ឱ្យដឹងថា ថ្ងៃទី ២៥ ខែឧសភា ក្រុមការងារស៊ើបអង្កេត បាន រាយការណ៍ពីការងារប្រចាំថ្ងៃដដែល ជូនចំពោះ គណៈកម្មាធិការយោធា នៃមជ្ឈិម បក្ស ពលករកូរ៉េខាងជើង ។ ក្រោមការណែនាំ ខាងបច្ចេកទេស របស់ ក្រុម អ្នកជំនាញ អាជ្ញាធរមាន សមត្ថកិច្ចកំពុង ធ្វើការងារស្តារលំនឹងនៃនាវាប្រដេញឡើងវិញ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print