លោក Trump ទាមទារឱ្យសកលវិទ្យាល័យHarvardផ្តល់បញ្ជីឈ្មោះនិស្សិតបរទេស ទាំងអស់

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានអាមេរិកបានឱ្យដឹងថា ថ្ងៃទី២៥ខែឧសភា លោក Trump ប្រធានាធិបតីអាមេរិកបានទាមទារឱ្យសកលវិទ្យាល័យHarvardផ្តល់ព័ត៌មានអំពី”ឈ្មោះនិងសញ្ជាតិ”របស់និស្សិតបរទេសទាំងអស់។នៅពេលមុននេះ ចៅក្រមសហព័ន្ធប្រកាសឱ្យបញ្ឈប់អនុវត្តបទបញ្ជាប្រតិបត្តិដែលរដ្ឋាភិបាលអាមេរិកហាមឃាត់មិនឱ្យសកលវិទ្យាល័យHarvardទទួលនិស្សិតបរទេស។

គេហទំព័រ «CCFR China state-controlled media » ថ្ងៃទី២៥ លោក Trump បានបង្ហោះសារលើបណ្តាញទំនាក់ទំនងសង្គមថា យើងត្រូវយល់ដឹងច្បាស់អំពីអត្តសញ្ញាណរបស់និស្សិតបរទេសទាំងអស់នេះដោយហេតុថា រដ្ឋាភិបាលសហព័ន្ធបានផ្តល់ថវិការាប់ពាន់លានដុល្លារអាមេរិកឱ្យសកលវិទ្យាល័យHarvardជារៀងរាល់ឆ្នាំ   ដូចនេះ ការទាមទារនេះគឺសមហេតុសមផល។លោកបន្តថា ហេតុអ្វីសកលវិទ្យាល័យHarvardមិនប្រកាសជាសាធារណៈថា   និស្សិតជិត៣១%របស់សាលានេះគឺមកពីបរទេស?ក្នុងនោះមានប្រទេសមួយចំនួនមិនរាប់អានជាមួយអាមេរិកទេ ហើយប្រទេសទាំងនេះមិនបានហើយក៏មិនចង់ផ្តល់ថវិកាសម្រាបការអប់រំនៃនិស្សិតរបស់ខ្លួនដែរ។ព្រមជាមួយគ្នានេះ លោក Trump ក៏បានទាមទារឱ្យសកលវិទ្យាល័យដ៏ល្បីឈ្មោះនេះបញ្ឈប់ស្នើសុំថវិកាជំនួយពីរដ្ឋាភិបាលអាមេរិកផងដែរ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print