ភ្នំពេញ ៖ គណៈប្រតិភូប្រធានសភាទីម័រឡេស្តេ សម្តែងការដឹងគុណដ៏ជ្រាលជ្រៅចំពោះសម្តេចតេជោ ដែលបានជួយជ្រោមជ្រែងឱ្យបានចូលជាសមាជិកអាស៊ាននៅចុងឆ្នាំនេះ ។
គណៈប្រតិភូប្រធានរដ្ឋសភាទីម័រឡេស្តេ បានជួបមិនផ្លូវការជាមួយគណៈប្រតិភូរដ្ឋសភាកម្ពុជាដឹកនាំដោយលោក ជាម យៀប អនុប្រធានទី១រដ្ឋសភា។ នៅក្នុងជំនួបនោះ ភាគីទីម័រឡេស្តេរីករាយណាស់ចំពោះដំណឹងបានចូលសមាជិកអាស៊ានចុងឆ្នាំនេះ និងសំដែងការដឹងគុណដ៏ជ្រាលជ្រៅចំពោះសម្តេចតេជោចំពោះការជួយជ្រោមជ្រែងគ្រប់បែបយ៉ាងចំពោះទីម័រឡេស្តេ ៕
...
ដោយ ៖ សិលា