ឃាត់ខ្លួនជនសង្ស័យ៦នាក់មុខសញ្ញាលួចម៉ូតូដ៏សកម្មក្នុងភូមិសាស្រ្តខេត្តកោះកុង

ចែករំលែក៖

ខេត្តកោះកុង៖ កងកម្លាំងនគរបាលអធិការនគរបាលក្រុងស្រុកចំនួន៣ក្នុងខេត្ត កោះកុង បានរួមគ្នាបើកប្រតិបត្តិការចុះបង្រ្កាប និងឃាត់ខ្លួនបានបក្សពួកក្រុមជនសង្ស័យចំនួន៦នាក់ដែលជាមុខសញ្ញាដ៏សកម្មលួចម៉ូតូប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ត្រី ស៊ុន ឃៀម ស្នង ការរងនគរបាលខេត្តកោះកុងឱ្យដឹងនៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២៥ថា តបនឹងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្ត គឺកម្លាំងនគរបាលមកពីអធិការដ្ឋានក្រុងខេមរភូមិន្ទ ស្រុកមណ្ឌលសីមា និងស្រុកកោះកុង បានប្រើពេលវេលាជាង១០ម៉ោង ដើម្បីប្រតិបត្តិការបង្រ្កាប និងឃាត់ខ្លួនក្រុមជនសង្ស័យទាំង៦នាក់នេះបាន កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង៥និង៥៥នាទីព្រឹក ស្ថិតនៅចំនុចភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង។

លោកស្នងការរងនគរបាលខេត្តកោះកុង បង្ហាញទៀតថា ទី១.ឈ្មោះ ហាក់ សុខហេង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិកប្រាកដ ស្រុកកំណើត ឃុំស្ទឹងឆាយ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ, ទី២.ឈ្មោះយ៉ិន ចិត្រា ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិកប្រាកដ ស្រុកកំណើត ភូមិ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតន:គិរី,ទី៣.ឈ្មោះលៀង សុខខែង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើត ស្រុកអង្គស្នួល ខេត្តកណ្តាល,ទី៤.ឈ្មោះឈន ឡៃហ៊ង ភេទស្រី អាយុ២១ឆ្នាំ ជន ជាតិខ្មែរ ស្រុកកំណើត ភូមិបាប្រិយ៍ ឃុំព្រែកចង្ក្រាន ស្រុកស៊ីធកណ្តាល ខេត្តព្រៃវែង,ទី៥.ឈ្មោះរ៉ាន រ៉ូត ភេទប្រុស អាយុ១៧ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ផ្ទះសំណាក់៣៤២ នៅចំនុចស្ទឹងមានជយ័ រាធានីភ្នំពេញ។ និងទី៦.ឈ្មោះនៅ សុខហេង ភេទប្រុស អាយុ១៦ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមិនពិត ប្រាកដ បច្ចុប្បន្នស្នាក់នៅ ផ្ទះសំណាក់ ៣៤២ នៅចំនុចស្ទឺងមានជយ័ រាជធានីភ្នំពេញ។

*វត្ថុតាងដកហូតម៉ូតូចំនួន៥គ្រឿង

១-ម៉ូតូHondab Dream ពណ៌ខ្មៅ ផលិតឆ្នាំ២០២៥ ពាក់ស្លាក់លេខស្ទឹងត្រែង1D-3119

២-ម៉ូតូ Honda Dream ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាកស្លាក់លេខ ព្រៃវែង 1U-4428

៣-ម៉ូតូScoopy ពណ៌ក្រហម ផលិតឆ្នាំ២០២០ គ្មានស្លាកលេខ។

រហូតដល់ម៉ោង ១១:៣០នាទីព្រឹកនាថ្ងៃខែឆ្នាំដដែរ បានឃាត់ជនសង្ស័យ១នាក់ទៀត

៤-.Honda Dream ស្លាកលេខឧត្តមានជ័យ 1B-3096

៥-Honda Dream ស្លាកលេខ ភ្នំពេញ1BL-5142។

ទាក់ទិននឹងបញ្ហាសន្តិសុខ នេះលោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២៥ តាមរយៈបណ្តាញសង្គម facebook ស្នើដល់ប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្រ្ត បង្កើនការប្រុងប្រយ័ត្នបាត់បង់សម្ភារៈផ្ទាល់ខ្លួន។ លោកក៏សូមអរគុណចំពោះកងកម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធ​គ្រប់​ ជាន់ថ្នាក់ ដែលបានចេញប្រតិបត្តិការបង្ក្រាបទប់ស្កាត់ទាន់ពេលវេលា៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print