ភ្នំពេញ៖ បុរសជនជាតិចិនបេីករថយន្តចេញពីបុរីឆ្លងផ្លូវត្រូវបុរសម្នាក់បើកម៉ូតូជ្រុលទៅបុកបណ្ដាលឲ្យអ្នកបើកម៉ូតូរងរបួស។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១០និ៣០នាទីយប់ថ្ងៃទី២៦ខែឧសភាឆ្នាំ២០២៥ នៅតាមផ្លូវជាតិលេខ១ ទល់មុខបុរីហាយធិចលុច្សសារី សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុ គេបានឃើញបុរសជាជនជាតិចិនម្នាក់បានបេីករថយន្តម៉ាក alphard ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា AMILIA33 បានបេីកចេញពីក្នុងបុរីខាងលើពីជើងទៅត្បូង បានឆ្លងកាត់ទៅផ្លូវបានបន្តិចស្រាប់តែមានបុរសម្នាក់បានជិះម៉ូតូម៉ាកហុងដា Scoopy ពណ៌បៃតងខ្ចី ពាក់ស្លាកលេខភ្នំពេញ1JK-1314 បើកតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកេីតទៅលិចជ្រុលទៅបុករថយន្តចំពីមុខចំហៀងខាងស្តាំពេញទំហឹងបណ្ដាលឲ្យអ្នកបើកម៉ូតូរងរបួសដៃជើងខាងស្ដាំត្រូវបានដឹកតាមរថយន្តសាមុយរបស់មន្ទីរពេទ្យបង្អែកច្បារអំពៅយកទៅសង្គ្រោះផងដែរ ។
បន្ទាប់ពីកេីតហេតុសមត្ថកិច្ចបានចុះមកវាស់វែងយករថយន្តនឹងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅរង់ចាំដំណោះស្រាយតាមក្រោយ ៕ជ្រោយពេជ្រ
