ការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនឆ្លើយតបនឹងករណីដែលបុគ្គល Lai Qignde ប្រៀបប្រដូចការបង្រួបបង្រួមរវាងត្រើយទាំងសងខាងថា“ក្រុមហ៊ុនធំទិញយកក្រុមហ៊ុនតូច”

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ពេល ផ្តល់បទសម្ភាសន៍នាពេលថ្មីៗកន្លងទៅនេះ បុគ្គល Lai Qignde បាន ប្រៀបប្រដូច ការបង្រួបបង្រួមរវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ថា “ក្រុមហ៊ុន ធំទិញយកក្រុមហ៊ុនតូច ” ដោយ អះអាងថា តំបន់ដីគោករបស់ប្រទេសចិនជា ក្រុមហ៊ុនធំ ឯតំបន់តៃវ៉ាន់ជា ក្រុមហ៊ុនតូច បើអ្នកចង់ទិញយកក្រុមហ៊ុនខ្ញុំ អ្នកត្រូវនិយាយលក្ខខណ្ឌ តែមិនមែនតៃវ៉ាន់ ជា អ្នកនិយាយ លក្ខខណ្ឌទេ ហើយក៏មិនមែនថា អ្នកនិយាយថា ចង់បាន ឬមិនចង់ បាននោះទេ ។ គេហទំព័រ «CCFR China state-controlled media » ទាក់ទិននឹង ករណីរនេះ លោក Chen Binhua អ្នកនាំពាក្យនៃ ការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បាន ឆ្លើយតបក្នុងសន្និសីទកាសែតជាប្រចាំនៅថ្ងៃទី ២៨ ខែឧសភាថា ទោះបីជា ត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់មិនទាន់បាន បង្រួបបង្រួមគ្នាក្តី ប៉ុន្តែអធិបតេយ្យភាពនិង ទឹកដីរបស់ប្រទេសចិន មិនដែលត្រូវ បានកាត់ផ្តាច់នោះទេ ការពិតដែល ថាត្រើយទាំងសងខាងជារបស់ ប្រទេសចិនតែមួយ គឺមិនដែលកែប្រែនោះឡើយ ។ ការសម្រេចបាននូវ ការបង្រួបបង្រួមជាតិ ជា ក្តីបំណងរបស់បងប្អូនជនរួមជាតិទាំងឡាយជាប់រហុតមក និងជា សច្ចធម៌ប្រជាជាតិ។ ឈរលើមូលដ្ឋាននៃគោលការណ៍ចិនមួយ និង គំនិតឯកភាពឆ្នាំ ១៩៩២ យើង មានឆន្ទៈផ្លាស់ប្តូរ មតិយោបល់ដោយស៊ីជម្រៅជាមួយ គ្រប់គណបក្ស គ្រប់មជ្ឈដ្ឋាន និង ឥស្សជនគ្រប់ស្រទាប់ជាន់ថ្នាក់របស់ តំបន់តៃវ៉ាន់ ព្រមទាំងធ្វើការ ពិភាក្សា ដោយស៊ីជម្រៅ ដើម្បីរួម គ្នា ជំរុញ ឱ្យ ទំនាក់ទំនងរវាងត្រើយទាំងសងខាងអភិវឌ្ឍដោយសន្តិភាព និងជំរុញការ បង្រួបបង្រួមរបស់មាតុប្រទេ ស៕

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print