អន្តរជាតិ ៖ នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ តាមប្រព័ន្ធសារព័ត៌មានជាច្រើនរបស់សហរដ្ឋអាមេរិកបានផ្សាយ ដំណឹង ឱ្យដឹងថា រដ្ឋាភិបាលលោក Trump បានផ្ញើសារលិខិតទៅកាន់បណ្តា ស្ថាប័ន សហព័ន្ធនៅថ្ងៃទី ២៧ ខែឧសភា ដោយទាមទារឱ្យបញ្ចប់កិច្ចសន្យា ដែលនៅសល់ទាំងអស់រវាងសហព័ន្ធជាមួយសាកលវិទ្យាល័យ Harvard ដែលមាន ទឹកប្រាក់សរុបប្រហែល ១០០ លានដុល្លារអាមេរិក ។
គេហទំព័រ «CCFR China state-controlled media » កាសែត New York Times បានដកស្រង់សម្តីរបស់មន្ត្រីរដ្ឋាភិបាល ម្នាក់ដែល មិនបញ្ចេញ ឈ្មោះ ឱ្យដឹងថា សារលិខិតនេះ ចេញដោយរដ្ឋបាលសេវាកម្មទូទៅរបស់សហរដ្ឋអាមេរិក ហើយត្រូវបានបញ្ជូនទៅឱ្យស្ថាប័នសហព័ន្ធនៅថ្ងៃដដែលនោះ ។ តាមការផ្សាយដំណឹងបានឱ្យដឹងថា សារលិខិតនេះគឺជាវិធានការថ្មីបំផុតរបស់រដ្ឋាភិបាលលោក Trump ក្នុងគោលបំណង គាប សង្ក ត់ សាកលវិទ្យាល័យជាសកលវិទ្យាល័យមានឥទ្ធិពលធំបំផុតខាងវប្បធម៌របស់អាមេរិក តាមរយៈ ការកាត់ បន្ថយ ហិរញ្ញវត្ថុនិងឥទ្ធិពលសកល របស់សកលវិទ្យាល័យនេះ ។
គេហទំព័រ «CCFR China state-controlled media » លើសពីនេះទៀត រដ្ឋាភិបាល លោក Trump បានផ្អាកការសម្ភាសន៍សម្រាប់ ការ ផ្តល់ ទិដ្ឋាការដល់និស្សិត ថ្មី ហើយកំពុងពិចារណាពង្រីកការត្រួតពិនិត្យចំពោះបណ្តាញ ទំនាក់ទំនង សង្គមរបស់និស្សិតបរទេស ផង ៕
ដោយ ៖ សិលា