សមត្ថកិច្ចខណ្ឌកំបូលឃាត់ម៉ូតូដែលប្រេីប្រាស់សុីម៊ាំងបំពងសំឡេងកែឆ្នែ១០គ្រឿង

ចែករំលែក៖

ភ្នំពេញ៖​ ដោយអនុវត្តតាមផែនការដឹកនាំរបស់ ឯកឧត្ដម ឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ
នាយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ អធិការដ្ឋាននគរបាលខណ្ឌកំបូលបានធ្វេីការឃាត់ម៉ូតូចំនួន ១០គ្រឿង
ករណីប្រេីប្រាស់សុីម៊ាំងបំពងសំឡេង នៅចំណុចផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា​ ម៉ូតូដែលឃាត់ទាំងនោះមានចំនួន១០គ្រឿង​ ទី១-ម៉ូតូ ម៉ាក Scoopy ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1Kl-3215។

ទី២- ម៉ាក Honda CRF ពណ៌ ខ្មៅ ឆ្នាំ២០១៩ ពាក់ផ្លាកលេខ ភ្នំពេញ1 LQ 9238។

ទី៣-ម៉ូតូ ម៉ាក Yamaha Exciter ពណ៌ផ្កាឈូក ពាក់ផ្លាកលេខ ភ្នំពេញ 1HL-5091។

ទី៤-ម៉ូតូ ម៉ាក Excitor ពណ៌ សលាយខ្មៅ ឆ្នាំ២០១៦ (គ្មានផ្លាកលេខ)។

ទី៥-ម៉ូតូ ម៉ាក Honda vorio ពណ៌កាត់ស្តាំង ឆ្នាំ២០២៤ ពាក់ផ្លាកលេខ ភ្នំពេញ 1LH-8674។

ទី៦-ម៉ូតូ ម៉ាក សូនិច ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1C-5557។

ទី៧-ម៉ូតូ ម៉ាក ហុងដា (SL) ពណ៌ក្រហមលាយខ្មៅ (គ្មានផ្លាកលេខ)។

ទី៨-ម៉ូតូ ម៉ាក Honda Wave ពណ៍ស ពាក់ផ្លាកលេខ ភ្នំពេញ 1CJ-6260។

ទី៩-ម៉ូតូ ម៉ាក YAMAHA MZLAS ពណ៍ ប្រផេះ ឆ្នាំ២០១៨ ពាក់ផ្លាកលេខ ភ្នំពេញ 1JG-9428។

និងទី១០-ម៉ូតូ ម៉ាក Excitor ពណ៌ខ្មៅលាយស្វាយ ពាក់ផ្លាកលេខ ភ្នំពេញ 1KR-5873។

បច្ចុប្បន្នកម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូលបានណែនាំអប់រំ និងធ្វេីកិច្ចសន្យា ដល់អ្នកបេីបរម៉ូតូ និងតម្រូវឱ្យម្ចាស់ម៉ូតូយកបំពង់ស៊ីម៊ាំងដើមមកដោះដូរ ដើម្បីប្រគល់ម៉ូតូឱ្យត្រឡប់ទៅផ្ទះវិញ៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print