វាយគេរួចរត់ទៅដេកនៅសណ្ឋាគារឯខេត្តកោះកុង ត្រូវសមត្ថកិច្ចខេត្តកំពង់ស្ពឺតាមចាប់ឲ្យមកទទួលទោស

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ជន​ដៃដល់​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​០២​នាក់ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្តកំពង់ស្ពឺតាម​ចាប់ខ្លួន​ រហូត​ដល់​ខេត្តកោះកុង ខណៈ​ដែល​យក​សោ​វាយ​ទៅ​លើ​ជន​រង​គ្រោះ​បែកក្បាល​ដេរ​ជា​ច្រើន​ថ្នេរ រួច​ជិះ​ម៉ូតូគេច ខ្លួន​ដេក​ក្នុង​សណ្ឋាគារ​រហូត​ដល់​ខេត្តកោះកុង ។ ការឃាត់​ជន​ដៃដល់​បាន កាលពី​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០២៥ នៅ​ចំណុច​ក្នុង​សណ្ឋាគារ យីហោ សៀង​ហៃ ស្ថិត​នៅ​ក្នុងភូមិ​ពាម​កាយ ឃុំ​កោះ​ស្តេច ស្រុក​គិរី​សាគរ ខេត្តកោះកុង ។

នគរបាល​ខេត្តកំពង់ស្ពឺ បានឱ្យ​ដឹង​ថា ជន​ដៃដល់​ដែល​ឃាត់ខ្លួន​មានឈ្មោះ ស៊ឹ​ម លី​ហ៊ួ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ក្នុងភូមិ​ត្រពាំង​ក្រឡឹង ឃុំ​ឃុំ​គិរី​វ័​ន្ដ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

នគរបាល​ខេត្តកំពង់ស្ពឺ បានបន្ត​ថា កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២៥ កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​ស្រុក​ភ្នំស្រួច បាន​ទទួល​ពាក្យ បណ្ដឹង​ពី​ឈ្មោះ ឈី​ម ចិ​ត្រា ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​បឹង ឃុំ​តាំង​សំរោង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

នៅ​ក្នុង​ពាក្យបណ្តឹង កាលពី​វេលា​ម៉ោង​១៩​និង​៥០​នាទី ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២៥ ជនរងគ្រោះនិង​មិត្តភក្តិ​ឈ្មោះ ព្រុំ វី​ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ទាំង​ពីរ​នាក់​រស់ នៅ​ភូមិ​ជាមួយ​គ្នា​បាន​ជិះ​ម៉ូតូ​០១​គ្រឿង ចេញពី​ហូប​បុកល្ហុង នៅ​ភូមិ​ក្រាំង​ប្រ​ស្រុក ឃុំ​គី​រី​វន្ដ សំដៅ​ទៅ​ផ្ទះ​។ពេល​ជិះ​ដល់​ចំណុច​ថ្នល់បំបែក ស្ថិត​ក្នុងភូមិ​គី​រី​រស្មី ឃុំ​ព្រៃ​រំដួល ស្រុក​ភ្នំស្រួច បាន​ឈប់​ម៉ូតូ​ចុះ​ទិញ​មាន់​អាំង ដើម្បី​យក​ទៅ​ផ្ទះ ។ ពេល​កំពុង​អង្គុយ​ចាំ​យក​មាន់​អាំង ស្រាប់តែ​មាន​ជនសង្ស័យ​ចំនួន​០២​នាក់ ដែល​គេ​ស្គាល់​ទី​១-​ឈ្មោះ ស៊ឹ​ម លី​ហ៊ួ ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ក្រឡឹង ឃុំ​ឃុំ​គិរី​វន្ដ ស្រុក​ភ្នំស្រួច និង​ម្នាក់​ទៀត​មិន​ស្គាល់ឈ្មោះ​បាន​ជិះ​ម៉ូតូ​១​គ្រឿង មិន​ចាំ​ម៉ា​ក មក​ពី​ទិស​ខាងជើង​បាន​មក​ឈប់​ក្បែរ​ពួក​ខ្លួន រួច​ក៏​បាន​យក​កូនសោ​សម្រាប់​ដោះ​ម៉ូតូ​វា​យទៅ​លើ​ឈ្មោះ ឈី​ម
ចិ​ត្រា (​មិត្តភក្តិ​) ចំ​ដៃ​ខាងឆ្វេង និង​ក្បាល​ពីលើ​បណ្ដាល​ឱ្យ​បែក​ហូរ​ឈាម រង​របួសធ្ងន់ ពេល​ធ្វើ​សកម្មភាព​វា​យរួច ក្រុម​ជនសង្ស័យ​ដៃដល់​ទាំង​ពីរ​នាក់​ខាងលើ បាន​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ទិស​ខាងជើង​វិញ​បាត់​ទៅ ។

ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​មិត្តភក្តិ​ឈ្មោះ ព្រះ វី​ន ដឹក​យក​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ត្រពាំង​ក្រឡឹង ។

នគរបាល​ខេត្តកំពង់ស្ពឺ បាន​បន្ត​ទៀត​ថា រហូត​ដល់​វេលា​ម៉ោង​១៨​និង​៣០​នាទី​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២៥ ដោយ​មានការ​បញ្ជា​ពី​លោកស្នងការ ហើយ​លោកស្នង ការ​រង​ទទួល​ដឹកនាំ​ការិយាល័យ​ព្រហ្មទណ្ឌ​ស្រាល​សហការ​ជាមួយ​កម្លាំង​អធិការ​នគរបាល​ស្រុក​ភ្នំស្រួច និង​កម្លាំង​នគរបាល​ស្រុក​គិរី​សាគរ​នៃ​ខេត្តកោះកុង​បាន​ឃាត់​ជនសង្ស័យ​ដៃដល់​ដែល​មានឈ្មោះ ស៊ឹ​ម លី​ហ៊ួ ភេទ​ប្រុស អាយុ​២១​ឆ្នាំ នៅ​ចំណុច​ក្នុង​សណ្ឋាគារ​សៀង​ហៃ ស្ថិត​នៅ​ភូមិ​ពាម​កាយ ឃុំ​កោះ​ស្តេច ស្រុក​គិរី​សាគរ ខេត្តកោះកុង ដកហូត​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​1KQ-3479 ប្រគល់​ឲ្យ​កា​រិ​ព្រហ្មទណ្ឌ​ស្រាល​នៃ​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ ដើម្បី​សួរនាំ ។

លុះដល់​វេលា​ម៉ោង​៨​និង​៣៨​នាទី​ព្រឹក ថ្ងៃ​ទី​៣០ ខែ ឧសភា ឆ្នាំ​២០២៥ បាន​បន្ដ​ទៅ​ដកហូត​សោ​(​លេខ​២៤) ដែល​ធ្វើ​សកម្មភាព​វា​យទៅ​លើ​ជន​រង​គ្រោះ នៅ​ចំណុច​ភូមិ​គី​រី​រស្មី ឃុំ​ព្រៃ​រំដួល ស្រុក​ភ្នំស្រួច​នោះ ។

ចំណែក​បក្ខពួក​ជន​ដៃដល់​ដែល​រត់គេច​ខ្លួន កម្លាំង​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ។

...

បច្ចុប្បន្ន​ជនសង្ស័យ​ដៃដល់ រួម​ជាមួយ​វត្ថុ​តាង​ខាងលើ នគរបាល​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​តុលាការ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print