ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ៖ មានការហាមឃាត់ និងមិនអនុញ្ញាតិឱ្យឆ្លងកាត់ ២០Km នៅត្រង់បរិវេណសងខាងនៃតំបន់មានជម្លោះ “ មុំបី “ តាំងពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ មកម្ល៉េះ

ចែករំលែក៖

ភ្នំពេញ ៖ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ បានចេញលិខិតផ្លូវការ ប្រញាប់មួយ សូមគោរពជូន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយបញ្ជាក់ពីករណីបិទច្រកព្រំដែនកម្ពុជា-ថៃចំនួន ៦កន្លែង និងប៉ុស្តិ៍ត្រួតពិនិត្យបណ្ដោះអាសន្ន ចំនួន ១០ច្រក យោងតាមគេហទំព័ររបស់Facebook ថៃកាសែតថៃ Khaosod English , https://www.facebook.com/shared/KCKEGActmo លោកស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវមានកិត្តិយសសូមគោរពជម្រាបជូន លោកឧបនាយករដ្ឋមន្ត្រី មេត្តាជ្រាដ៏ខ្ពង់ខ្ពស់ថា នៅព្រឹកថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៥ គេហទំព័ររបស់ Facebook ថៃ (កាសែត Khaosod English) បានចុះផ្សាយថា រាជរដ្ឋាភិបាលថៃកំពុងរៀបចំប្រកាសបិទច្រកព្រំដែនកម្ពុជា-ថៃ ចំនួន ៦កន្លែង និងប៉ុស្តិ៍ត្រួតពិនិត្យបណ្ដោះអាសន្នចំនួន ១០កន្លែង

ក -ច្រកព្រំដែនអន្តរជាតិចំនួន ៦
1. ចុងសាដាម ស្រុកភូស៊ីង ខេត្តស៊ីសាកេត
2. ចុងចម ស្រុកកាចាញ ខេត្តសុរិន្ធ
3. បានខ្នងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ
4. បានឡែម ស្រុកពងណាំរ៉ង ខេត្តចន្ទបូរី
5. បានផាត់កាដ ស្រុកពងណារ៉ុន ខេត្តចន្ទបូរី
6. បានហាតឡេក ស្រុកខ្នងឈើ ខេត្តត្រាត
ខ -ប៉ុស្តិ៍ត្រួតពិនិត្យបណ្ដោះអាសន្នចំនួន ១០ ច្រក
1. ចុងអានម៉ា ស្រុកណាំយ៉េន ខេត្តឧប៊ុនរាជធានី
2. បានភាប្រា ស្រុកតាប្រា ខេត្តស្រះកែវ
3. បាណង់ជឿ ស្រុកអារញ្ញ ខេត្តស្រះកែវ
4. បាននៅទីន ស្រុកខ្លងហាត ខេត្តស្រះកែវ
5. បានសាបតារី ស្រុកសូយដាវ ខេត្តចាន់ថាបុរី
6. បានបឹងចាន់ឡាង ស្រុកពង់ណារ៉ុន ខេត្តចាន់ថាបុរី
7. បានសួនសោម ស្រុកសយដាវ ខេត្តចាន់ថាបុរី
8. បានមឿនដាន់ ស្រុកបរវៃ ខេត្តត្រាត
9.បានចាមុង ស្រុកបររី ខេត្តត្រាត
10. ចុងសៀតាគូ ស្រុកបានផាត់ ខេត្តបុរីរ៉ាំ

ពាក់ព័ន្ធនឹងករណីខាងលើ ស្ថានអគ្គកុងស៊ុលបានទាក់ទងសាកសួរព័ត៌មានទៅការិយាល័យ ទំនាក់ទំនងព្រំដែនថៃ-កម្ពុជា លោកវរសេនីយ៍ឯក ឃុំឃិត ចំរើនសិរី ប្រធានផ្នែកទំនាក់ទំនងថៃ-កម្ពុជា នៃ ទីចាត់កិច្ចការការងារព្រំដែន និងមន្ត្រីអន្តោប្រវេស្តន៍ខេត្តស្រះកែវ បានឲ្យដឹងថា ៖
-មានការហាមឃាត់ និងមិនអនុញ្ញាតិឱ្យឆ្លងកាត់ ២០Km នៅត្រង់បរិវេណសងខាងនៃតំបន់មាន ជម្លោះ – មុំបី – តាំងពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ មកម៉្លេះ។
-មិនមានការបិទច្រកទ្វារឆ្លងកាត់ណាមួយ ដូចកាសែតថៃបានចុះផ្សាយនោះទេ។

-ពុំមានបទបញ្ជាពីថ្នាក់លើឱ្យបិទច្រកទ្វារណាមួយផងដែរ។
ដូច្នេះសូមបងប្អូនកុំជឿលើផ្សព្វផ្សាយរបស់កាសែតថៃខ្លះ ដែលសរសេរគ្មានប្រភពច្បាស់លាស់ឱ្យសោះ ! យើងនាំគ្នាប្រឆាំងនឹង «ព័ត៌មានក្លែងក្លាយ»។
សូមបញ្ជាក់ថា ៖ នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ ស្ថានភាពនៅច្រកទ្វារអន្តរជាតិអូរស្មាច់ និងច្រកជាំស្រងាំ ខេត្តឧត្តរមានជ័យ ជាប់ជាមួយប្រទេសថៃ បានដំណើរការធម្មតា។
ដោយឡែកភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋទាំង២ប្រទេស ចេញចូល និងដោះដូរទំនិញជាប្រក្រតី ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print