រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងភរិយា អញ្ជើញចែកកាបូប សម្ភារសិក្សា នំ បាល់ទាត់ និងអាវកីឡា៣០០កំប្លេរជូនដល់សិស្សានុសិស្សប្រមាណ៥០០នាក់

ចែករំលែក៖

ខេត្តក្រចេះ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងលោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា នេត្រភក្ត្រា ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញចែកកាបូប សម្ភារសិក្សា នំ បាល់ទាត់ និងអាវកីឡា៣០០កំប្លេរជូនដល់សិស្សានុសិស្សប្រមាណ៥០០នាក់ នៅសាលាបឋមសិក្សាព្រះគ្រូគឹមឯម ស្ថិតនៅឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

ពិធីនេះមានការអញ្ជើញចូលរួមពីសណាក់ លោក វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងលោក ខេវីន ប្រធានមូលនិធិសប្បុរសធម៌ វ័នរ៉ូដ ព្រមទាំងអាជ្ញាធរស្រុក លោកគ្រូ អ្នកគ្រូ អាណាព្យាបាលជាច្រើនរូបទៀត។

ការនាំយកកាបូប និងសម្ភារសិក្សាមកចែកជូនដល់សិស្សានុសិស្សនាពេលនេះ ធ្វើឡើងដើម្បីអបអរសាទខួបលើកទី៧៦ ទិវាកុមារអន្តរជាតិ ១មិថុនា ក្រោមប្រធានបទ «បញ្ឈប់អំពើហិង្សាលើកុមារគ្រប់ទម្រង់ គឺជាការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព» និងខួបលើកទី២៤ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា ក្រោមប្រធានបទ «លើកកម្ពស់ការងារ សមរម្យសម្រាប់កម្មករនិយោជិតវ័យក្មេងនៅគ្រប់ខ្សែច្រវាក់ផលិតកម្ម ដើម្បីធានា កំណើនប្រកបដោយចីរភាព និងភាពធន់»៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print