លោក សេង ទៀង នាំយកថវិកាជាង២០លានរៀល របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចូលបុណ្យសពស្រ្តីមានផ្ទៃពោះ៧ខែម្នាក់ ដែលមានស្វាមីជាយោធាប្រចាំការនៅតំបន់មុំបី ខេត្តព្រះវិហារ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែតប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុក្ខដាក់ចំពោះបងប្អូនប្រជាពលរដ្ឋ ជាក់ស្តែង លោក សេង ទៀង រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី និងជានាយករងខុទ្ទកាល័យសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បាននាំយកថវិកា២០លានរៀល ដែលជាអំណោយរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមបុណ្យសព លោកស្រី អាំ រត្តនាង អាយុ ៣៧ឆ្នាំ ដែលបានទទួលមរណភាពទាំងមានផ្ទៃពោះ ៧ខែ ខណៈដែលប្តីកំពុងប្រចាំការនៅតំបន់មុំបី ខេត្តព្រះវិហារ។

សូមបញ្ជាក់ថា ៖ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥នេះ លោក សេង ទៀង បាននាំយកថវិកាទៅចូលបុណ្យដោយផ្ទាល់ នៅភូមិកន្សោមអក ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

លោកស្រី អាំ រត្តនាង គឺជាភរិយារបស់អនុសេនីយ៍ត្រី គឹម សារិ អាយុ៤២ឆ្នាំ ជាមន្ត្រីយោធាប្រចាំការនៅតំបន់មុំបី។ បច្ចុប្បន្ននេះ មានកូនចំនួន៣នាក់ ក្នុងនោះប្រុស២នាក់គឺ អាយុ១៥ឆ្នាំ, ១១ឆ្នាំ និងកូនស្រីអាយុ៤ឆ្នាំ។

ក្នុងឱកាសនោះដែរ លោក សេង ទៀង ថែមទាំងបាននាំយកនូវការផ្តាំផ្ញើ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារសព ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុនី ហ៊ុន ម៉ាណែត ផងដែរ និងសូមឱ្យវិញ្ញាណក្ខន្ធរបស់លោកស្រី អាំ រត្តនាង ទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លៀតឡើយ។

ស្របដែលប្រពន្ធទទួលមរណភាព នៅថ្ងៃទី១ ខែមិថុនា ប្តីរបស់សពទើបតែមកដល់ជួបមុខប្រពន្ធជាលើកចុងក្រោយ ។ សូមលើកទឹកចិត្តកងទ័ពកម្ពុជា ទោះមិនជួយជាថវិកា ក៏ជនរួមជាតិ បង្ហោះសារជូនពរ ពួកគាត់ ជាលើកទឹកចិត្ត សម្រាប់ខ្មែរស្រឡាញ់ខ្មែរ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print