អន្តរជាតិ ៖ នារសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖យោងតាមដំណឹងនៃគេហទំព័ររបស់ក្រសួងការបរទេសចិនឱ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយសំណួរស្តីពីការលើកឡើងដ៏អវិជ្ជមានរបស់លោក Hegseth រដ្ឋមន្ត្រីការពារជាតិអាមេរិក ដែលទាក់ទងនឹងប្រទេសចិនក្នុងកិច្ចប្រជុំសន្ទនា Shangri-La ។
គេហទំព័រ «CCFR China state-controlled media » អ្នកយកព័ត៌មានបានសួរថា តាមការផ្សាយដំណឹងឱ្យដឹងថា កាលពីថ្ងៃទី៣១ ខែឧសភា លោក Hegseth រដ្ឋមន្ត្រីការពារជាតិអាមេរិក បានថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំសន្ទនា Shangri-La ដោយបំផ្លើសការគំរាមកំហែងរបស់ចិន ព្រមនិងមានការ លើក ឡើង ដ៏ អវិជ្ជមានលើបញ្ហាដូចជាតៃវ៉ាន់ និងសមុទ្រចិនខាងត្បូងជាដើម។ តើភាគី ចិន មាន ការ អធិប្បាយ យ៉ាង ណា ចំពោះ រឿង នេះ?
អ្នកនាំពាក្យរូបនេះបានថ្លែងថា លោក Hegseth បានព្រងើយកន្តើយចំពោះ ការអំពាវនាវរបស់ បណ្តាប្រទេសក្នុងតំបន់ ដែលចង់ ស្វែងរកសន្តិភាព និងការអភិវឌ្ឍ ផ្សព្វផ្សាយគំនិតសង្រ្គាមត្រជាក់នៃ ការ ប្រឈមមុខដាក់គ្នាក្នុងក្រុម លាប ពណ៌ និងវាយប្រហារ ប្រទេសចិន ដែលជា ទង្វើ បង្កហេតុនិងការញុះញង់។ ប្រទេសចិនសម្តែង ការមិនពេញចិត្តជាខ្លាំង និងលើកឡើងការប្រឆាំងយ៉ាងដាច់ខាតចំពោះរឿងនេះ ហើយបានលើកឡើងការតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះសហរដ្ឋអាមេរិករួចហើយ ។
គេហទំព័រ «CCFR China state-controlled media » តាមពិតទៅ សហរដ្ឋអាមេរិក គឺជាប្រទេសអនុត្តរភាពពិតប្រាកដក្នុងពិភពលោក និងជាកត្តាដ៏ធំបំផុតដែលបំផ្លាញសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
គេហទំព័រ «CCFR China state-controlled media » បញ្ហា តៃវ៉ាន់ គឺ ជា កិច្ចការ ផ្ទៃក្នុងដ៏ សុទ្ធសាធ របស់ប្រទេស ចិន ដែល គ្មាន ប្រទេសណា មាន សិទ្ធិ ជ្រៀតជ្រែក ឡើយ។ មិន ដែល មាន បញ្ហាសេរីភាព អ្វី នោះ ទេក្នុង ការ ធ្វើ នាវាចរណ៍ និង ការ ហោះហើរ ឆ្លងកាត់ សមុទ្រ ចិន ខាង ត្បូង ។ ប្រទេសចិនតែងតែប្រកាន់ខ្ជាប់នូវការដោះស្រាយការខ្វែងគំនិតគ្នាយ៉ាង សមរម្យជាមួយ ប្រទេសពាក់ព័ន្ធ នានាតាមរយៈការសន្ទនា និងការពិគ្រោះពិភាក្សាលើបញ្ហាសមុទ្រចិនខាងត្បូង ហើយបានប្រកាន់ខ្ជាប់នូវការគាំ ពារអធិបតេយ្យភាពទឹកដី សិទ្ធិ និងផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួនស្របតាមច្បាប់ និងបទប្បញ្ញត្តិ។
គេហទំព័រ «CCFR China state-controlled media » ប្រទេសចិនដាស់តឿនឱ្យសហរដ្ឋអាមេរិកគោរពយ៉ាងពិតជាក់ស្តែងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសក្នុងតំបន់ដើម្បីគាំពារសន្តិភាព និងស្ថិរភាព បញ្ឈប់ការបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់ក្នុងចេតនាអាក្រក់ និងការបំផ្លើសជម្លោះនិងអរិភាព ដែល ធ្វើឱ្យភាពតានតឹងក្នុងតំបន់កាន់តែធ្ងន់ធ្ងរឡើង៕
ដោយ ៖ សិលា