ការផ្តល់ព័ត៌មានអំពីសព្វាវុធ និងឧបករណ៍យោធាក្នុងពេលវឹកវរ ស្ថានភាពមិនល្អ ឬពេលមានសង្គ្រាមជាមួយប្រទេសជិតខាង ជាកំហុសឆ្គង ឬយ៉ាងណា?

ចែករំលែក៖

ភ្នំពេញ ៖ ដើម្បីស្រាយចម្ងល់នេះ ខ្ញុំសាកល្បងធ្វើការចាប់អារម្មណ៍ជារួមដូចខាងក្រោម៖

១. សេរីភាពសារព័ត៌មាន៖
អ្នកសារព័ត៌មានមានសិទ្ធិក្នុងការផ្តល់ព័ត៌មានដល់សាធារណជន តែត្រូវចៀសវាងចំណុចដែលច្បាប់ហាមឃាត់ (ឧ. កម្ពុជាមានច្បាប់សារព័ត៌មាន…)
២. ដើម្បីលើកកម្លាំងចិត្ត៖
ការផ្តល់ព័ត៌មានដោយទទួលខុសត្រូវ ដើម្បីបង្កើនការជឿទុកចិត្តដល់សាធារណជន និងលើកទឹកចិត្តដល់កងទ័ពដោយបង្ហាញពីការត្រៀមរៀបចំបានរួចរាល់ និងការប្តេជ្ញាចិត្តខ្ពស់ដើម្បីការពារជាតិ និងទឹកដីពីការឈ្លានពានពីបរទេស។

❌ អ្វីដែលត្រូវពិចារណាលើផលប៉ះពាល់ រួមមាន៖
១. សន្តិសុខជាតិ៖
ការបង្ហាញព័ត៌មានលម្អិតដូចជា ចលនាទាហាន ទីតាំងអាវុធ ឬប្រព័ន្ធសម្ងាត់ អាចផ្តល់អត្ថប្រយោជន៍ដល់សត្រូវ។
២. ធ្វើឱ្យភ័យខ្លាច ឬស្លន់ស្លោ៖
ការផ្តល់ព័ត៌មានយោធាបែបបំផ្លើសដែលមានលក្ខណៈគ្រាន់តែចង់ឱ្យគេចាប់អារម្មណ៍ ខុសពីស្ថានភាពពិត អាចបង្កដល់ការភ័យខ្លាច ឬកង្វល់ដល់មហាជន។
៣. ប៉ះពាល់ដល់យុទ្ធសាស្ត្រយោធា៖
ការបង្ហាញព័ត៌មានសម្ងាត់ អាចរំខានដល់ប្រតិបត្តិការយោធា ឬកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត។

សរុបសេចក្តី៖
ការផ្តល់ព័ត៌មានអំពីសព្វាអាវុធ និងឧបករណ៍យោធាមិនមែនជារឿងខុសទេសម្រាប់អ្នកសារព័ត៌មានក្នុងពេលវឹកវរ ឬស្ថានភាពមិនល្អ ឬពេលមានសង្គ្រាមជាមួយប្រទេសជិតខាង ប៉ុន្តែត្រូវមានការទទួលខុសត្រូវ និងប្រុងប្រយ័ត្នក្នុងការផ្សាយដូចបានរៀបរាប់ខាងលើ។ ពិតណាស់ ចិត្តសាស្ត្រសង្គ្រាម ដូចនៅក្នុងរឿងសាមកុករបស់ចិន ពេលខ្លះគេត្រូវបញ្ចេញព័ត៌មានពីកងទ័ព និងឧបករណ៍យោធាដើម្បីបំបាក់ស្មារតីសត្រូវ។ យ៉ាងណាក៏ដោយ សារព័ត៌មានដែលល្អ និងប្រកបដោយវិជ្ជាជីវៈត្រូវថ្លឹងថ្លែងរវាងសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការទទួលព័ត៌មាន និងការការពារសន្តិសុខជាតិ និងភាពសម្ងាត់ក្នុងប្រតិបត្តិការយោធា៕

...

ដោយ ៖ លោក ពុយ គា ប្រធានក្លិបកាសែតកម្ពុជា និងទីភ្នាក់ព័ត៌មានក្យូដូរបស់ជប៉ុន ប្រចាំកម្ពុជា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print