ភ្នំពេញ ៖ បើតាមរបាយការណ៍ប្រចាំថ្ងៃរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ៖ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស បានកើតឡើង ១៦៨លើក ដោយបានសម្លាប់ជីវិតមនុស្សចំនួន ១១៦នាក់ និងរងរបួសធ្ងន់ស្រាល ២៥៥នាក់។
ក្នុង គ្រោះថ្នាក់ចំនួន ១៦៨លើក មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់រួមមាន ករណីល្មើសល្បឿន មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ បត់គ្រោះថ្នាក់ និងកត្តាយានជាដើម។ សូមបញ្ជាក់ គ្រោះថ្នាក់ចរាចរណ៍ ជា ឃាតករ លាក់ មុខ ដែល ឆក់ យកជីវិត ប្រជាពលរដ្ឋ ដែល ធ្វើ ដំណើរ តាម ឆ្លង ផ្លូវ។
ជាមួយគ្នានេះ ក្នុងរយៈពេល៥ខែឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង ១០២៥លើក ដោយបានសម្លាប់ជីវិតមនុស្សចំនួន ៥៩០នាក់ និងរងរបួសធ្ងន់ស្រាល ១២៤១នាក់។ សូមជម្រាបថា ក្នុង ឆ្នាំ ២០២៤កន្លងទៅ គ្រោះថ្នាក់ ចរាចរណ៍ កើត ឡើង នៅទូទាំងប្រទេសកម្ពុជា មាន ចំនួន ២ ៨៤៤ លើក ថយចុះ ៤៧៣លើក ស្មើនឹង ១៤ភាគរយ បើ ធៀប នឹង រយៈពេល ដូចគ្នានៅឆ្នាំ ២០២៣៕
ដោយ ៖ សិលា