ភ្នំពេញ ៖ ឡានដែលបើកបង្កហេតុ មើលទៅមើលខ្វះសីលធម៌ ដែលតាមរយៈបណ្តាញសង្គម បង្ហោះព្រោងព្រាត ក្នុងថ្ងៃនេះ ហើយ លោក ខៀវ កាញារីទ្ធ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម ក៏បានស៊ែរបង្ហោះ ! ឥឡូវគេបង្ហោះថា ៖ ស្គាល់ ហើយ ម្ចាស់ រថយន្ត Raptor F150 ពណ៌ ស ស្លាកលេខ កម្ពុជា SYA-0809 ជា របស់ លោកឧត្ដមសេនីយ៍ ត្រី ប៊ុន សត្យា ស្នងការ រងរាជធានីភ្នំពេញ ទទួល បន្ទុក ការងារ ព្រហ្មទណ្ឌ ។ ប៉ុន្តែ ពាក់ព័ន្ធ ករណី បេីកបរកៀររថយន្តគេនៅខេត្តកែប និង បេីកបរជ្រែគេជ្រែឯងនៅផ្លូវ ៦០ម៉ែត្រ មិនច្បាស់ ថា លោក ជា អ្នក បេីក ឬ កូនចៅ ជា អ្នក បេីកទេ ។ ដោយសារ លោកឧត្ដមសេនីយ៍ ត្រី ប៊ុន សត្យា ស្នងការ រងរាជធានីភ្នំពេញ ទទួល បន្ទុក ការងារ ព្រហ្មទណ្ឌ មិនអាចទាក់ទងសុំការបំភ្លឺបានទេនៅល្ងាចថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ ដោយទូរសព្ទចូលគ្មានអ្នកទទួល ប៉ុន្តែលោកបានប្រាប់ទៅកាន់ផេក facebook មួយដោយបញ្ជាក់ថា ៖ «រថយន្ដ ពិត ជា រថយន្ដ របស់ គាត់ មែន តែ គាត់ បានលក់ អោយ អ្នកដទៃ ២ខែហេីយ គាត់ មាន សំបុត្រ លក់ ត្រឹម ត្រូវ » ។
បើយោងតាម លិខិតទិញ- លក់រថយន្ត ចុះថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ បានបញ្ជាក់ថាឈ្មោះ ប៊ុន សត្យា ភេទប្រុស សញ្ជាតិខ្មែរ កើតឆ្នាំ ១៩៨០ មុខងារបច្ចុប្បន្ន ជាមន្ត្រីរាជការ រស់នៅផ្ទះលេខ 4AEo ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានលក់រថយន្តមួយគ្រឿងម៉ាក FORD F-150 RAPTOR ទៅឱ្យឈ្មោះ ឡេ សារ៉េន ភេទប្រុស សញ្ជាតិខ្មែរ កើតនៅឆ្នាំ ១៩៩៥ មុខរបររកស៊ី រស់នៅ ឃ្លាំងលក់រថយន្ត T589 AUTO ផ្លូវកម្ពុជាក្រោម កាន់លេខទូរសព្ទ 077756123 ក្នុងតម្លៃ 60000$ ។ ផ្ទុយទៅវិញ នៅល្ងាចថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ អង្គភាពមជ្ឈមណ្ឌលព័ត៌មាន «នគរវត្ត» បានខលទៅកាន់លោក ឡេ សារ៉េន តាមទូរសព្ទដូចខាងលើ គឺមិនអាចទាក់ទងបាន ដោយទូរសព្ទត្រូវបានបិទ ។
ព្រឹកមុិញនេះ ! លោក ខៀវ កាញារីទ្ធ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម បានស៊ែរបង្ហោះថា ៖ «នេះវីដេអូសកម្មភាពឡានដដែល ស្លាកលេខ កម្ពុជា SYA 0809 បើកឈ្លើយប៉ះឡានគេហើយរត់ នៅខេត្តកែប ថ្ងៃទី៣១ ០៥ ២០២៥» ។ ដោយឡែកអ្នកស៊ែរបន្តថា ៖ «ផ្ញើជូនម្ចាស់ឡានបង្ក។ ប្រញាប់ទៅច្បាំងមែន?» ។
អ្នកខ្លះទៀតថា ៖ សួរតាមត្រង់ ម្ចាស់ រថយន្ត Raptor F150 ពណ៌ ស ស្លាកលេខ កម្ពុជា SYA-0809 បេីកបរ ចេះតែ យ៉ាង ម៉េច បានដូចបែកៗអញ្ចឹង ? នៅ ខេត្ត កែបបេីក កៀររថយន្តគេហេីយ បេីករត់គេច បាត់ នៅ ភ្នំពេញបេីកបរ ជ្រែគេជ្រែឯង ពេញ ផ្លូវ ៦០ម៉ែត្រ ។
សូម សមត្ថកិច្ច អញ្ជើញ ម្ចាស់ រថយន្ត Raptor ខាងលេី មក អប់រំ ណែនាំ ផង កុំអោយ បេីកបរ តាណេីបៗបែបនេះ 🙏
មាន រថយន្ត ជិះហេីយ អោយគេជេរ ដៀល ពេញ ហ្វេសប៊ុក មិនចេះ ខ្មាស់ គេ ទេឬ ?
ទោះជាយ៉ាងណាក៏ដោយ លោកឧត្ដមសេនីយ៍ ត្រី ប៊ុន សត្យា ស្នងការ រងរាជធានីភ្នំពេញ ទទួល បន្ទុក ការងារ ព្រហ្មទណ្ឌ ប្រាប់ទៅកាន់ផេក facebook មួយដោយបញ្ជាក់ថា ៖ «រថយន្ដ ពិត ជា រថយន្ដ របស់ គាត់ មែន តែ គាត់ បានលក់ អោយ អ្នកដទៃ ២ខែហេីយ គាត់ មាន សំបុត្រ លក់ ត្រឹម ត្រូវ » ។ ដូច្នេះសូមរងចាំការបញ្ជាក់ពីសមីខ្លួន លោកឧត្ដមសេនីយ៍ ត្រី ប៊ុន សត្យា ជាផ្លូវការ ឬការបំភ្លឺអ្នកទិញឈ្មោះ ឡេ សារ៉េន ទើបដឹងការពិត គ្រាន់តែបច្ចុប្បន្ន ម្នាក់ខលមិនលើក ម្នាក់ខលមិនចូល ៕
ដោយ ៖ សិលា