លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ៖ មន្ទីរពេទ្យគន្ធបុប្ផា ដើរតួនាទីដ៏សំខាន់នៅក្នុងការសម្រាលនូវក្ដីព្រួយបារម្ដរបស់ឪពុកម្ដាយ និងប្រជាជនកម្ពុជា⁩⁩

ចែករំលែក៖

ភ្នំពេញ ៖ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ បង្ហោះលើផេកផ្លូវការ បានមានប្រសាសន៍ថា ៖ មន្ទីរពេទ្យគន្ធបុប្ផា ដើរតួនាទីដ៏សំខាន់នៅក្នុងការសម្រាលនូវក្ដីព្រួយបារម្ដរបស់ឪពុកម្ដាយ និងប្រជាជនកម្ពុជា⁩⁩ ។

លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានលើកពី កត្តា ៣យ៉ាងសំខាន់ ដែលចូលរួមធ្វើឲ្យមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា គឺអាចបន្តនិរន្តរភាពអាចជួយសង្រ្គោះជីវិត ទារក កុមារ បានរាប់សែននាក់ ហើយផ្តល់ភាពជឿជាក់ពីឪពុកម្ដាយគ្រប់ៗគ្នា

ទៅដល់មន្ទីរពេទ្យ ក៏ដូចជាលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ៖

-កត្តាទី១ ” ឆន្ទៈ ” និងភាពទទួលខុសត្រូវរបស់ លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ព្រមទាំងបុគ្គលិកគ្រប់ជាន់ថ្នាក់ដែលធ្វើការក្នុងមន្ទីរពេទ្យគន្ធបុប្ផា

-កត្តាទី២ ” ថវិកា ” ពីព្រោះមន្ទីរពេទ្យគន្ធបុប្ផា ព្យាបាលដោយមិនគិតថ្លៃ ទាំងពិគ្រោះជំងឺ ទាំងផ្តល់សេវា ទាំងផ្ដល់ថ្នាំ..(ល)

-កត្តាទី៣ ” ការលើកទឹកចិត្ត ” ព្រោះត្រូវការគាំទ្រពីសំណាក់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋយ៉ាងសំខាន់ក្នុងការចូលរួម យុទ្ធនាការ ” ១ម៉ឺនរៀល ១ម៉ឺននាក់ ” ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print