ខេត្ត ព្រះសីហនុ ៖ សមត្ថកិច្ច នគរបាល ចរាចរណ៍ ផ្លូវគោក នៃ ស្នងការដ្ឋាន នគរបាល ខេត្ត ព្រះសីហនុ នៅ ថ្ងៃ ទី ០១ ខែមិថុនា ឆ្នាំ ២០២៥ វេលា ម៉ោង ១៨ និង ១៥ នាទី បានឃាត់ រថយន្ដ ០១ គ្រឿង ម៉ាក FORD Raptor F150 ពណ៌ ស ពាក់ ផ្លា ក លេខ កម្ពុជា SYA.0809 បានហើយ ។
ករណីឃាត់នេះ ធ្វើឡើងតាមបណ្តោយផ្លូវ លើ ផ្លូវ ១០០ ត្រង់ ចំណុច វេទិកា ៧ មក រា ស្នាក់ នៅ ក្នុងភូមិ ៣ សង្កាត់ លេខ ៣ ក្រុង – ខេត្ត ព្រះ សីហ នុ ។
រថយន្ដ ០១ គ្រឿង ម៉ាក FORD Raptor F150 ពណ៌ ស ពាក់ ផ្លា ក លេខ កម្ពុជា SYA.0809 បើកបរ ដោយ ឈ្មោះ WANG YONGSEN ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិ ចិន មាន បណ្ណ បើកបរ កម្ពុជា ប្រភេទ ខ (B) ចុះ ថ្ងៃ ទី 07-04-2025 សុពលភាព រយៈពេល ១ ឆ្នាំ ដែល ពាក់ព័ន្ធ នឹង ករណី បើកបរ វ៉ា ជែង នៅ រាជធានី ភ្នំពេញ និង ប៉ះ រថយន្ដ ១ គ្រឿង ទៀត នៅ ខេត្ត កែប ។
សូមបញ្ជាក់ថា ៖ មុនដំបូងគេយល់ថា ជាឡាន របស់លោកឧត្ដមសេនីយ៍ ត្រី ប៊ុន សត្យា ស្នងការ រងរាជធានីភ្នំពេញ ទទួល បន្ទុក ការងារ ព្រហ្មទណ្ឌ ប៉ុន្តែគាត់បានបញ្ជាក់ថា ៖ លក់ឱ្យគេ២ខែហើយ ។
បើយោងតាម លិខិតទិញ- លក់រថយន្ត ចុះថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ បានបញ្ជាក់ថាឈ្មោះ ប៊ុន សត្យា ភេទប្រុស សញ្ជាតិខ្មែរ កើតឆ្នាំ ១៩៨០ មុខងារបច្ចុប្បន្ន ជាមន្ត្រីរាជការ រស់នៅផ្ទះលេខ 4AEo ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានលក់រថយន្តមួយគ្រឿងម៉ាក FORD F-150 RAPTOR ទៅឱ្យឈ្មោះ ឡេ សារ៉េន ភេទប្រុស សញ្ជាតិខ្មែរ កើតនៅឆ្នាំ ១៩៩៥ មុខរបររកស៊ី រស់នៅ ឃ្លាំងលក់រថយន្ត T589 AUTO ផ្លូវកម្ពុជាក្រោម កាន់លេខទូរសព្ទ 077756123 ក្នុងតម្លៃ 60000$ ។ ដូច្នេះម៉ោងនេះអស់ចម្ងល់ហើយ គឺមិនពាក់ព័ន្ធជាមួយ លោកឧត្ដមសេនីយ៍ ត្រី ប៊ុន សត្យា ស្នងការ រងរាជធានីភ្នំពេញ ទទួល បន្ទុក ការងារ ព្រហ្មទណ្ឌ នោះទេ គឺមានតែ លោក ឡេ សារ៉េន នឹង ឈ្មោះ WANG YONGSEN ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិ ចិន មាន បណ្ណ បើកបរ កម្ពុជា ប្រភេទ ខ (B) ចុះ ថ្ងៃ ទី 07-04-2025 សុពលភាព រយៈពេល ១ ឆ្នាំ ថាតើជួលឱ្យចិន ឬលក់ឱ្យចិនរូបនេះ ៕
ដោយ ៖ សិលា