ព្រឹកមិញ! ចៅក្រមចេញដីកាឃុំខ្លួនជនជាតិវៀតណាមម្នាក់ ពាក់ព័ន្ធបទល្មើសនេសាទ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីធានាក្នុងការស៊ើបអង្កេតឲ្យបានល្អ បានសម្រេចចេញដីកាបង្គាប់មកសមត្ថកិច្ចពាក់ព័ន្ធ ឲ្យនាំខ្លួនជនត្រូវចោទជនជាតិវៀតណាមម្នាក់ ទៅពន្ធនាគារខេត្តពោធិ៍សាត់ បន្ទាប់កងកម្លាំងប្រដាប់ដោយអាវុធ(យោធា)ធ្វើការបង្រ្កាបខណៈជននេះកំពុងនេសាទត្រីជាក់ស្ដែង ក្នុងកន្លែងអភិរក្សជលផលអតីតៈ(ឡូត៍នេសាទលេខ៦) នេះបើតាមការបញ្ជាក់ពីលោក នាយខណ្ឌរដ្ឋបាលជលផ(ស្ដីទី)នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តពោធិ៍សាត់ នារសៀលថ្ងៃអាទិត្យ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ នេះ ។

លោក នាយខណ្ឌរដ្ឋបាលជលផល(ស្ដីទី)ឲ្យដឹងទៀតថា ជនត្រូវចោទជាជនជាតិវៀតណាមឈ្មោះ វៀង យ៉ាំងតុង ភេទប្រុស អាយុ ១៥ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅផ្ទះផែបណ្ដែតលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតនៅភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។ 

លោក បញ្ជាក់ទៀតថា ជនត្រូវចោទ និងបានឃុំខ្លួននេះ មន្ត្រីសង្កាត់រដ្ឋជលផលកណ្ដៀង បានទទួលពីក្រុមការងារទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ(យោធាភូមិភាគ៥)ដែលបានប្រើប្រាស់ឧបករណ៍ចាប់ត្រីប្រភេទអួនអូសទឹលសាប ខណៈកំពុងធ្វើនេសាទជាក់ស្ដែងក្នុងកម្លែងអភិរក្សជលផល អតីត(ឡូត៍អតីតៈនេសាទលេខ៦)ក្នុងដកហូតវត្ថុតាងរួមមាន កាណូតបាឡាស្មាច់ទំហំ ទទឹង១ម៉ែត្រ បណ្ដោយប្រវែង៦.៧ម៉ែត្រ និងជម្រៅ០,៤តឹក ភ្ជាប់ដោយម៉ាស៊ីនម៉ាក ឡុងស៊ីន កម្លាំង៣០សេះ ចំនួន០២គ្រឿង អួនអូសទឹលសាប ទំហំមាត់៨ម៉ែត្រ បណ្ដោយប្រវែង៥០ម៉ែត្រ និងក្រឡាទំហំ០,០៧សមចំនួន០១វង់ អាំទ័រចំនួន០១គ្រឿង ខ្សែភ្លើងប្រវែង៦០ម៉ែត្រ អាគុយ៧០អំពែរចំនួន០២គ្រឿង ត្រីចម្រុះទម្ងន់១០គីឡូក្រាម(ខូចគុណភាព)បច្ចុប្បន្ន វត្ថុតាងមន្រ្តីសង្កាត់រដ្ឋបាលជលផល រក្សាទុកជាបណ្ដោះអាសន្ន ចំណែកជនត្រូវចោទ ជាជនជាតិវៀតណាម(វៀង យ៉ាំងតុង)ឃុំខ្លួន ។

ប្រភពផ្សេងៗពីអ្នកភូមិកោះក្អែកធំបែបនេះ មានការបើកភ្លើងខៀវពីសំណាក់មន្រ្តីពាក់ព័ន្ធ? ព្រោះកន្លងទៅធ្លាប់លឺព័ត៌មានអេចអូចតាមតុកាហ្វេខ្លះៗដែរ ប៉ុន្តែទោះបីជាយ៉ាងណាក្ដី ជនត្រូវចោទ(វៀង យ៉ាំងតុង)ជាកម្មករនោះទេ មានថៅឬបក្ខពួកផ្សេងទៀត គួរស្រាវជ្រាវរកឲ្យឃើញ ជនត្រូវចោទនៅភូមិកោះក្អែក ឃុំរាំងទិល កន្លែងធ្វើនេសាទ ដែលជាកន្លែងអភិរក្សជលផល អតីត(ឡូត៍អតីតៈនេសាទលេខ៦)ក៍នៅភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀងដែរ គេជឿមន្រ្តីមួយចំនួនធំពិតជាស្គាល់ច្បាស់ នេះគ្រាន់តែជាប្រភពពីអ្នកភូមិលើកឡើងតែប៉ុណ្ណោះ ប៉ុន្តែបើអាចគួរបើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅកាន់តែល្អ ៕ ដោយៈ ប៉ឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print