ភ្នំពេញ៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៅយប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ បានប្រកាសគាំទ្រ«សេណារីយោ»សម្តេច ហ៊ុន ម៉ាណែត ចំពោះការដោះស្រាយព្រំដែនជាមួយថៃ។
លោកបណ្ឌិតថ្លែងថា «ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសគាំទ្រយ៉ាងពេញទំហឹង ចំពោះសេណារីយោនៃដំណោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃដែលចេះតែបង្ករឿងឥតឈប់ឈរ និងចិញ្ចឹមចិត្តចង់បានទឹកដីខ្មែរអត់អៀនខ្មាស»
បើតាមអ្នកជំនាញរូបនេះ ចំពោះមុខ យើងត្រូវបន្តពង្រឹងសមត្ថភាពកងទ័ព តាមបណ្តោយព្រំដែនជាប់ជានិច្ចនិងរក្សាទីតាំងឈរជើងរបស់យើងដោយមិនអាចដកថយមួយជំហានណាឡើយ, ជំរុញស្មារតីស្នេហាជាតិនៅសមរភូមិក្រោយ និងរក្សាឯកភាពជាតិ និងសាមគ្គីជាតិឱ្យរឹងមាំក្នុងសំឡេងតែមួយ ដើម្បីការពារអធិបតេយ្យនិងបូរភាពទឹកដីយើង, និងបន្តចរចាដោយសន្តិវិធីតាមផ្លូវទូតតាមយ្តការដែលមានស្រាប់ ប៉ុន្តែបើភាគីថៃនៅតែបន្តសកម្មភាពឈ្លានពានរបស់ខ្លួន យើងគ្មានជម្រើសអ្វីក្រៅតែពីការប្រយុទ្ធយ៉ាងប្តូរផ្តាច់ដើម្បីការពារទឹកដីយើង ដំណាលគ្នានឹងការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ៕