គោរព ច្បាប់ ចរាចរណ៍ ស្មើនឹង គោរព ជីវិត ខ្លួនឯង ! មនុស្ស ស្លាប់ ៤ នាក់ និង របួសធ្ងន់ ស្រាល ៩ នាក់

ចែករំលែក៖

ភ្នំពេញ៖ យោង តាម ទិន្នន័យ គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោក ទូ ទាំង ប្រទេស ចេញ ដោយ នាយកដ្ឋាន នគរបាល ចរាចរណ៍ និង សណ្តាប់ សាធារណៈ នៃ អគ្គស្នងការដ្ឋាន នគរបាល ជាតិ បានឱ្យដឹងថា គោរព ច្បាប់ ចរាចរណ៍ ស្មើនឹង គោរព ជីវិត ខ្លួនឯង ! ខណៈករណីគ្រោះថ្នាក់ ចរាចរណ៍ ទូ ទាំង ប្រទេស នៅ ថ្ងៃ ទី ១ ខែមិថុនា ឆ្នាំ២០២៥ បានកើតឡើង ចំនួន ៧ លើក បណ្តាល ឲ្យ មនុស្ស ស្លាប់ ៤ នាក់ និង របួសធ្ងន់ ស្រាល ៩ នាក់ ។

ចំពោះករណីគ្រោះថ្នាក់ ចរាចរណ៍ នេះ ( គិត ត្រឹម ពី ម៉ោង ១៤៖០០ ថ្ងៃ ទី ៣១ ខែឧសភា ឆ្នាំ ២០២៥ ដល់ ម៉ោង ១៤៖០០ ថ្ងៃ ទី ១ មិថុនា ឆ្នាំ ២០២៥) បាន កើតឡើង ចំនួន ៧ លើក ( យប់ ៣ លើក ) បណ្តាល ឲ្យ មនុស្ស ស្លាប់ ៤ នាក់ ( ស្រី ០ នាក់ ), រង របួស សរុប ៩ នាក់ ( ស្រី ១ នាក់ ), រង របួសធ្ងន់ ៧ នាក់ ( ស្រី ១ នាក់ ) រង របួសស្រាល ២ នាក់ ( ស្រី ០ នាក់ ) និង មិន ពាក់មួក សុវត្ថិភាព ៧ នាក់ ( យប់ ៥ នាក់ ) ។

...

របាយការណ៍ ដដែល បញ្ជាក់ ថា មូលហេតុ ដែល បង្ក អោយ មាន គ្រោះថ្នាក់ រួម មាន ៖ ល្មើស ល្បឿន ១ លើក ( ស្លាប់ ២ នាក់ , របួសធ្ងន់ ០ នាក់ , របួសស្រាល ០ នាក់ ), មិន ប្រកាន់ ស្តាំ ៣ លើក ( ស្លាប់ ១ នាក់ , របួសធ្ងន់ ៣ នាក់ , របួសស្រាល ២ នាក់ ) និង ស្រវឹង ១ លើក ( ស្លាប់ ០ នាក់ , របួសធ្ងន់ ០ នាក់ , របួសស្រាល ០ នាក់ , ប្រជែង ១ លើក ស្លាប់ ១ នាក់ ធ្ងន់ ១ នាក់ )៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print