ក្រុមក្មេងទំនើងចំនួន៧នាក់ដែលជិះម៉ូតូបង្ហោះបង្កភាពអនាធិបតេយ្យតាមដងផ្លូវ ត្រូវនគរបាលស្រុកបាណន់នាំខ្លួននិងដករក្សាទុកម៉ូតូរយៈពេល០៣ខែ

ចែករំលែក៖

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចនគរបាលស្រុកបាណន់ បានដករក្សាទុកម៉ូតូរយៈពេល០៣ខែ បន្ទាប់ពីក្រុមក្មេងទំនើងមួយក្រុមចំនួន០៧នាក់យកមកណែនាំក្រោយពួកគេធ្វើសកម្មភាពជិះម៉ូតូបង្ហោះបង្កការរំខាន និងបង្កភាពអនាធិបតេយ្យក្នុងមូលដ្ឋាន។

ប្រភពដដែលបន្តថា ក្រោមយោបល់ដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ទោដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ហេង បារំាង អធិការនគរបាលស្រុកបាណន់ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំកម្លាំងចាត់វិធានការបង្រ្កាបករណីក្មេងទំនើងបង្ហោះម៉ូតូនៅតាមដងផ្លូវចំណុចច្រាបលើផ្លូវកៅស៊ូ ស្ថិតភូមិភ្នំសំពៅកើត ឃុំភ្នំ សំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ក្នុងនោះមានមនុស្សចំនួន០៧នាក់ជិះម៉ូតូ០៣គ្រឿង នាំមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការសាកសួរ។

ក្រោយសាកសួរ ពួកគេបានសារភាពទទួលស្គាល់កំហុស ដែលបានប្រព្រឹត្តនិងបានធ្វើកិច្ចសន្យាឈប់បន្តសកម្មភាពនេះតទៅទៀត ដោយអញ្ជើញឳពុកម្តាយ អាណាព្យាបាលមកធានាយកទៅអប់រំនៅមូលដ្ឋានវិញ ក្នុងនោះបានឱ្យពួកគាត់ធ្វើពលកម្មនៅអធិការដ្ឋាន ហើយម៉ូតូទាំង០៣គ្រឿងបានដករក្សាទុករយៈពេល ០៣ខែនៅអធិការដ្ឋាននគរបាលស្រុក។

...

ទិដ្ឋភាពទាំងនេះ ស្នើដល់យុវជនទាំងឡាយកុំយកគំរូតាមចំពោះសកម្មភាព មិនល្អនេះឱ្យសោះ ដែលសកម្មភាពនេះ នាំឱ្យសង្គមស្អប់ខ្ពើម៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print