ភ្នំពេញ៖ លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌកំបូល បានឱ្យដឹងនៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥នេះថា កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌ បានបន្តចុះអនុវត្តន៍ធ្វេីការឃាត់ម៉ូតូចំនួន ០៦គ្រឿង ក្នុងនោះម៉ូតូប្រេីប្រាស់ស៉ីម៊ាំងខុសបច្ចេកទេសចំនួន ០៥គ្រឿង និងម៉ូតូគ្មានផ្លាកលេខចំនួន ០១គ្រឿង។
ក្នុងប្រតិបត្តិការនោះ ម៉ូតូចំនួន ០៦គ្រឿងដែលសមត្ថកិច្ចឃាត់នោះរួមមានដូចខាងក្រោម៖
១-អ្ម៉ូតូ ០១គ្រឿងម៉ាក exciter ពណ៌ក្រហម(គ្មានផ្លាកលេខ)។
២-ម៉ូតូ ០១គ្រឿង ម៉ាក exciter ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ1KR-7651(បំពាក់បំពង់ស៊ីម៉ាំងបំពងសំឡេងខុសបច្ចេកទេស)។
៣-ម៉ូតូ ០១គ្រឿង ម៉ាក YAMAHA MX KING ផលិតឆ្នាំ ២០១៩ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1R-4898(បំពាក់សុីមុាំងខុសបច្ចេកទេស)។
៤-ម៉ូតូម៉ាក Suzuki Smash ផលិតឆ្នាំ ២០១៨
ពាក់ផ្លាកលេខ ភ្នំពេញ 1AH-8585 (កែឆ្នៃបំពង់ស៊ីម៉ាំងខុសបច្ចេកទេស) ។
៥-ម៉ូតូ ០១គ្រឿងម៉ាក HONDA Winner X ផលិតឆ្នាំ
២០២៣ ពាក់ផ្លាកលេខ ភ្នំពេញ 1KG-0004 (កែច្នៃបំពង់ស៊ីម៊ាំងខុសបច្ចេកទេស)។
៦-ម៉ូតូ ០១គ្រឿងម៉ាក Honda ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1IO-2881(ប្រីប្រាស់សុីម៊ាំងខុសបច្ចេកទេស)
បច្ចុប្បន្នកម្លាំងនៃធិការដ្ឋាននគរបាលខណ្ឌកំបូលបានណែនាំអប់រំ និងធ្វេីកិច្ចសន្យាដល់អ្នកបេីកបរម៉ូតូ និងតម្រូវឱ្យម្ចាស់ម៉ូតូយកបំពង់ស៊ីម៊ាំងដើមមកដោះដូរ និងធ្វេីផ្លាកលេខម៉ូតូ ដើម្បីប្រគល់ម៉ូតូឱ្យត្រឡប់ទៅផ្ទះវិញ៕ដោយ៖តារា