ឃាត់ជនសង្ស័យជាមេខ្សល់ម្នាក់និងរថយន្ត១គ្រឿងដឹកពលករចំណាកស្រុកឆ្លងដែនខុសច្បាប់

ចែករំលែក៖

ប៉ោយប៉ែត៖ កម្លាំងការិយាល័យជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការរដ្ឋានខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ជាមេខ្សល់ រួមជាមួយរថយន្តកាំរី១គ្រឿង ដែលកំពុងធ្វើសកម្មភាពដឹកជញ្ជូនពលករឆ្លងដែនខុសច្បាប់ទៅធ្វើការនៅប្រទេសថៃ កាលពីពីវេលាម៉ោង៥និង៣៤នាទីរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ នៅចំណុចភូមិស្នួលទ្រេត ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោកអនុសេនីយ៍ឯក អោក សំណុក នាយរងការិយាល័យប្រឆាំការជួញដូរមនុស្សនិងការពារអនីតិជនឲ្យដឹងថាលោករួមជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបានឃុំអូរបីជាន់ បានធ្វើកាទប់ស្កាត់ពលករបំរ៉ុងឆ្លងដែនទៅធ្វើការនៅប្រទេសថៃដោយខុសច្បាប់បានចំនួន០៣នាក់ស្រី០២នាក់ដែលមកពីខេត្តសៀមរាប និងម្ចាស់រថយន្តម្នាក់ឈ្មោះ គង់ យ៉ង ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅក្នុងភូមិសិលាខ្មែរឃុំអូរបីជាន់ ស្រុកអូរជ្រៅ ចាប់យករថយន្ត១គ្រឿង ម៉ាកកាំរីផលិតក្នុងឆ្នាំ១៩៩៦ ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ សៀមរាប 2A-3273 រួមជាមួយទូរសព្ទ័ដៃចំនួន៣គ្រឿង (ម៉ាកអាយហ្វូនពណ៌ស១គ្រឿង, ម៉ាកណូគារ១គ្រឿង និងម៉ាកសាំសុង១គ្រឿង)។

ក្រោយពីទប់ស្កាត់រួចរ៉ាល់កម្លាំងការិយាល័យប្រឆាំការជួញដូរមនុស្សនិងការពារអនីតិជន បាននាំម្ចាស់រថយន្តនិងពលករមកសាកសួរបំភ្លឺនៅការរិយាល័យប្រឆាំការជួញដូរមនុស្សនិងការពារអនីតិជនខេត្តបន្ទាយមានជ័យ។

លោកអនុសេនីយ៍ឯក អោក សំណុក នាយរងការិយាល័យប្រឆាំការជួញដូរមនុស្សនិងការពារអនីតិជនខេត្តបញ្ជាក់ថា ជនសង្ស័យក្រោយពីកម្លាំងការិយាល័យប្រឆាំការជួញដូរមនុស្សនិងការពារអនីតិជនខេត្តបន្ទាយមានជ័យសាកសួរនិងកសាងសំណុំរឿងគេបានឆ្លើយថាខ្លួនបានដឹកជញ្ជូនពលករឆ្លងដែនតាមច្រករបៀងទំនប់ដាច់ ជាច្រើនឆ្នាំកន្លងមកហើយ បន្ទាប់ពីកសាងសំណុំរឿងរួចរាល់ជនសង្ស័យរួបនោះបានបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕

1 2 3

ដោយ៖ វណ្ណា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print