វិទ្យាស្ថានបារាំង នឹងរៀបចំពិធីតាំងពិព័រណ៍រូបថត «ទីក្រុងមួយនៅពេលយប់»

ចែករំលែក៖

ភ្នំពេញ៖ វិទ្យាស្ថានបារាំង នឹងរៀបចំព្រឹត្តិការណ៍ពិព័រណ៍អំពីការថតរូបក្រោមប្រធានបទ «ទីក្រុងមួយនៅពេលយប់» ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៩ ខែកញ្ញា នៅវិចិត្រសាលរបស់វិទ្យាស្ថានបារាំងនៅកម្ពុជា។ ការដាក់តាំងបង្ហាញនេះគឺ បន្ទាប់ពីការអញ្ជើញមកដល់ និងស្នាក់នៅរបស់ជាងថតរូបអាជីព លោកស្រី សង់តាល់ ស្តូម៉ាន់ (Chantal Stoman) ហើយក្រៅពីការដាក់តាំងបង្ហាញក៏មានវគ្គបណ្តុះបណ្តាលមួយដ៏កម្រនៅកម្ពុជាទាក់ទងនឹងរូបថត។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់វិទ្យាស្ថានបារាំង «នគរដ្រេហ្គន» ទទួលបានថា លោកស្រី សង់តាល់ ស្តូម៉ាន់ (Chantal Stoman) ត្រូវបានវិទ្យាស្ថានបារាំងនៅកម្ពុជា និងអាកាសយានដ្ឋានកម្ពុជាអញ្ជើញមកចងក្រងបង្កើតស្នាដៃរួមមួយពីទីក្រុងមួយនៅពេលយប់ ជាមួយសិស្សនៃស្ទូឌីយោរូបភាពដែលការបើកសម្ភោធនៅថ្ងៃព្រហស្បតិ៍ទី ០១ ខែកញ្ញា ម៉ោង៦និង៣០នាទីល្ងាច ។ នៅចុងបញ្ចប់នៃការសហការបែបសិល្បៈនេះ មានការជ្រើសរើសរូបភាពមួយចំនួនឆ្លុះបញ្ចាំងពីទេសភាពនាពេលរាត្រីរបស់និស្សិត និងអ្នកគ្រូរបស់ពួកគេនឹងត្រូវដាក់តាំងបង្ហាញនៅក្នុងវិចិត្រសាល នៅថ្ងៃទី០១ និងថ្ងៃទី២៩ ខែកញ្ញា ។

ប្រភពលើកឡើងដែរថា ការអញ្ជើញមកដល់នេះគឺធ្វើឡើងក្នុងក្របខ័ណ្ឌនៃការសហការក្នុងភាពជាដៃគូរវាងវិទ្យាស្ថានបារាំងនៅកម្ពុជា និងអាកាសយានដ្ឋានអន្តរជាតិកម្ពុជា ដែលត្រូវបានផ្តួចផ្តើមនៅក្នុងឆ្នាំ២០១៥ និងផ្តល់ឲ្យអ្នកស្រឡាញ់ជក់ចិត្តនឹងការថតរូបទាំងអស់នូវឱកាសនិងលទ្ធភាពទទួលបានការបណ្តុះបណ្តាលពីរូបថតតែមួយគត់នៃប្រភេទនេះនៅប្រទេសកម្ពុជា។ អាកាសយានដ្ឋានអន្តរជាតិកម្ពុជានិងវិទ្យាស្ថានបារាំងនៅកម្ពុជា ផ្តល់ឲ្យយុវជនវ័យក្មេងមានទេពកោសល្យមួយក្រុមតូច នូវឱកាសក្នុងការជួបជាងថតរូបអាជីពដែលមានជំនាញវិជ្ជាជីវៈ ដើម្បីចូលរួមក្នុងសិក្ខាសាលាថតរូបផ្ទាល់ៗ និងចូលរួមក្នុងការតាំងពិព័រណ៍ដែលពួកគេអាចបង្ហាញស្នាដៃរបស់ខ្លួនដល់សាធារណជនទូទៅ។

សេចក្តីប្រកាសព័ត៌មានខាងលើបញ្ជាក់ដែរថា លោកស្រី សង់តាល់ ស្តូម៉ាន់ ជាងថតរូបដ៏មានទេពកោសល្យអតីតជាងថតរូបនៃវិស័យម៉ូតនៅកាសែតបារាំង និងអន្ដរជាតិ លោកស្រីសង់តាល់ ស្តូម៉ាន់បង្កើតរូបភាពនៅហ្វីល (film argentique) នៅក្នុងប្រពៃណីនៃការថតរូបបែបសិល្បៈបុរាណដ៏លម្អិតមួយ ។ បានដាក់តាំងបង្ហាញនៅជុំវិញពិភពលោកក្នុងឆ្នាំ២០១៣ លោកស្រីទទួលបានអាហារូបករណ៍សម្រាប់ផ្ទះវីឡា ម៉េឌីស៊ី (Villa Médici) ។ កម្រងរូបថតថ្មីដែលត្រូវបង្កើតជាមួយស្ទូឌីយោរូបភាព នឹងត្រូវធ្វើឡើងតាមបែបឌីជីថល ហើយជួយឲ្យសិស្សនិស្សិតជៀសផុតពីបច្ចេកទេសស្មុគ្រស្មាញនៃការថតរូបនាពេលរាត្រី។

ដូចស្នាដៃមុនៗដែរ គម្រោងនេះគឺជាឱកាសមួយក្នុងការដាក់ឲ្យមានការសន្ទនារវាងសោភ័ណភាពនិងភាពរសើបរបស់សិល្បៈ នៃជាងថតរូបអាជីព ជាមួយយុវជនខ្មែរដែលមានទេពកោសល្យ។ស្នាដៃរបស់សិស្សនិស្សិតនៃស្ទូឌីយោរូបភាព និងរបស់លោកស្រី សង់តាល់ ស្តូម៉ាន់  នឹងដាក់ចូលទៅក្នុងការតំាងពិព័រណ៍ ដែលនឹងរៀបចំឡើងនៅក្នុងវិទ្យាស្ថានបារាំង ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០១៦។

គួរបញ្ជាក់ដែរថា ស្ទូឌីយោរូបភាព មានតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដោយមានការគាំទ្រពីអាកាសយានដ្ឋានអន្តរជាតិកម្ពុជា វិទ្យាស្ថានបារាំងនៅកម្ពុជា ក៏បើកនូវវគ្គបណ្តុះបណ្តាលមួយដែលដឹកនាំដោយលោក ហ្វីលីព បាតាយ៉ា (Philippe Bataillard) ជាងថតរូបអាជីពជនជាតិបារាំង។ វគ្គបណ្តុះបណ្តាលនេះបើកចំហរចំពោះអ្នកដែលមានបំណងចង់ចាប់ផ្តើមរៀនថតរូប ឬពង្រឹងជំនាញថតរូបរបស់ខ្លួន ហើយមានរយះពេលពី៦ខែដល់មួយឆ្នាំ ទៅតាមកម្រិតនីមួយៗ (៦ខែសម្រាប់កម្រិតដំបូង និងមួយឆ្នាំសម្រាប់កម្រិតខ្ពស់) ។ វគ្គសិក្សារបស់ស្ទូឌីយោរូបភាពមានលក្ខណៈបច្ចេកទេសផងនិងសិល្បៈផង ជាពិសេសដោយមានការអញ្ជើញមកដល់របស់សិល្បករនានាចាប់តាំងពីឆ្នាំ២០១៥ ។ ស្ថាប័នថតរូបនេះ កើតឡើងដំបូងនៅក្នុងប្រទេស និងបានទទួលនិស្សិតផ្នែកសិល្បៈសូនរូបមកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលមានបំណងចង់បំពេញបនែ្ថមការបណ្តុះបណ្តារបស់ពួកគេ៕

1 (1) 1 (2) 1 (3)

ដោយ៖ វឌ្ឍនា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print