សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ តើរាជរដ្ឋាភិបាល អាណត្តិទី៧ ឆ្លងកាត់បញ្ហាប្រឈម និងវិញ្ញាសារអ្វីខ្លះ?

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា នៅក្នុងរយៈពេល២០ខែ មកនេះ ពោរពេញទៅដោយប្រធានបទ និងវិញ្ញាសារថ្មីៗ  សម្រាប់រាជរដ្ឋាភិបាល គឺចាប់ផ្តើមពីដំណើរការមិនច្បាស់លាស់មួយនូវស្ថានភាពសេដ្ឋកិច្ចកាលពី២០ខែមុន ដែលបន្សល់ទុកពីសម័យជំងឺកូវីដ១៩ ដែលកើតចេញពីបញ្ហាអតិផរណា និងសង្គ្រាមផ្សេងៗជាពិសេសពាក់ព័ន្ធទៅនឹងវិស័យជាច្រើន រួមមានវិស័យទេសចរណ៍ វិស័យអចលនទ្រព្យ ដែល២០ខែមុន ស្ថិតនៅក្នុងភាពស្រពិចស្រពិលនៅឡើយ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញប្រជុំរដ្ឋសភា និងព្រឹទ្ធសភា បន្តសមាជនៅថ្ងៃទី២ ដោយជជែកអំពីប្រព័ន្ធកសិកម្ម។

នាឱកាសនោះផងដែរ សម្តេចធិបតី បានថ្លែងបន្តថា ទោះជាយ៉ាងណាមកដល់ពេលនេះ គឺមានស្ថិរភាព និងនៅតែបន្តដោះស្រាយដើរទៅមុខ។ ទីពីររក្សាបាននូវស្ថិរភាពមួយទៀត គឺនៅថ្ងៃ១៨ សីហា ឆ្នាំ២០២៤ ជាវិញ្ញាសារមួយទាក់ទងការថែរក្សាស្ថិរភាព សន្តិសុខ ប្រឈមទៅនឹងការប៉ុនប៉ង បង្កចលាចលប្រឆាំងរដ្ឋាភិបាល តាមមធ្យោបាយហិង្សា ក្រោមប្រធានបទពាក់ព័ន្ធនឹងCLV -DTA ដោយយើងគ្រប់គ្រងស្ថានការណ៍នេះបានជោគជ័យ។ 

បញ្ហាថ្មីដែលទើបកើតឡើង គឺបញ្ហាប្រឈមជាមួយពន្ធសាកលសហរដ្ឋអាមេរិក ហើយនៅថ្ងៃស្អែកនេះ គឺដឹកនាំការងារដោយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រីបានត្រៀមចរចាជុំទីពីរនៅសហរដ្ឋអាមេរិក។ មួយទៀតវិញ្ញាសារថ្មី គឺបញ្ហាប្រឈមនៅព្រំដែនកម្ពុជា-ថៃ។ 

ជាមួយគ្នានោះផងដែរ សម្តេចធិបតី បានថ្លែងសង្កត់ធ្ងន់ថា ដូចនេះរយៈពេល២០ខែមកនេះ គឺរាជរដ្ឋាភិបាលអាណត្តិថ្មី បានប្រមូលផ្តុំវិញ្ញាសារប្លែកៗ ប៉ុន្តែវិញ្ញាសារទាំងនេះ បានធ្វើឱ្យក្រុមថ្មីរបស់យើង ទទួលបាននូវឱកាស ដើម្បីប្រឈម និងដោះស្រាយដើម្បីធានាដល់ការអភិវឌ្ឍបន្តទៀត ដោយប្តេជ្ញាចិត្តខ្ពស់កសាងសមិទ្ធិផលថ្មីៗបន្ថែមទៀត។ 

ក្នុងសមាជរដ្ឋសភា-ព្រឹទ្ធសភា សម្តេច ហ៊ុន ម៉ាណែត អរគុណរដ្ឋាភិបាលជំនាន់មុនដែលបាន សាងមូលដ្ឋានដ៏រឹងមាំ សម្រាប់រដ្ឋាភិបាលជំនាន់ថ្មី ក្នុងការសម្រេចបាន សមិទ្ធផលដ៏ប្រសើរនារយៈពេលប្រមាណ២ឆ្នាំកន្លងមកនេះ ។ 

សម្តេចមហាបវរធិបតី ហ៊ុន មាណែត បានថ្លែងឲ្យដឹងថា សម្រាប់រយៈពេល២០ខែ នៃរាជរដ្ឋាភិបាលថ្មីនេះ ពិតណាស់២០ខែពោរពេញដោយប្រធានបទ និងវិញ្ញាសាថ្មីៗ សម្រាប់រាជរដ្ឋាភិបាល ដោយចាប់ផ្ដើមពីដំណាក់កាលមិនច្បាស់លាស់មួយ នៃស្ថានភាពសេដ្ឋកិច្ច ដែលបន្សល់ទុកពីសម័កូវីដ១៩ ដែលកើតចេញពីអតិផលរណា និងសង្គ្រាម ពិសេសពាក់ព័ន្ធនឹងវិស័យជាច្រើនដូចជា វិស័យទេសចរណ៍, វិស័យអចលនទ្រព្យ ដែល២០ខែមុន ដែលស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ ប៉ុន្ដែទោះជាយ៉ាងណាមកដល់ពេលនេះ យើងមានស្ថេរភាព ព្រមទាំងបន្ដការដោះស្រាយដើរទៅមុខ។

សម្តេចមហាបវរធិបតី ហ៊ុន មាណែត បានបន្ដថា រាជរដ្ឋាភិបាលបានបន្តដោះស្រាយបាននូវវិញ្ញាសាមួយទៀត គឺថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ជាវិញ្ញាសារមួយទាក់ទងនឹងការថែរក្សា ស្ថេរភាពសន្ដិសុខរបស់កម្ពុជា ប្រឈមនឹងការប៉ុនប៉ងការប្រឆាំងរដ្ឋាភិបាលក្រោមមធ្យោបាយហិង្សា លើប្រធានបទពាក់ព័ន្ធនឹង CLV-DTA ដោយយើងបានអនុវត្តន៍កិច្ចការងារនេះ បានដោយជោគជ័យ។

សម្តេចមហាបវរធិបតីបានបន្ដថា បញ្ហាថ្មីដែលបានកើតឡើង គឺការប្រឈមនឹងពន្ធសាកលរបស់សហរដ្ឋអាមេរិក ហើយថ្ងៃទី៤ ខែមិថុនាស្អែកនេះ ក្រុមការងាររបស់យើង ដឹកនាំដោយឧបនាយករដ្ឋមន្រ្ដី ស៊ុន ចាន់ថុល ត្រៀមចរចារជុំទី២ នៅសហរដ្ឋអាមេរិក ហើយវិញ្ញាសាថ្មីដែលកំពុងប្រឈម និងកើតឡើងនេះគឺបញ្ហាពាក់ព័ន្ធនឹងព្រំដែន ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print