រាជរដ្ឋាភិបាលថៃ ចេញសេចក្តីថ្លែងការណ៍ ឆ្លើយតបករណី កម្ពុជារៀបចំប្ដឹងយកបញ្ហានៅមុំ៣, បញ្ហាប្រាសាទតាមាន់ធំ, ប្រាសាទតាមាន់តូច, តាក្របី ទៅកាន់តុលាការ ICJ

ចែករំលែក៖

ទីក្រុងបាងកក ៖ បើយោងតាមរាជរដ្ឋាភិបាលថៃ ចេញសេចក្តីថ្លែងការណ៍ ឆ្លើយតបករណី កម្ពុជារៀបចំប្ដឹងយកបញ្ហានៅមុំ៣, បញ្ហាប្រាសាទតាមាន់ធំ, ប្រាសាទតាមាន់តូច, តាក្របី ទៅកាន់តុលាការ ICJ គឺរាជរដ្ឋាភិបាល ថៃ ចង់ ត្រឹម ចរចា រក ដំណោះស្រាយ ព្រំដែន ជាមួយ កម្ពុជា ជា លក្ខណៈ ទ្វេភាគី ដោយ ប្រើ យន្តការ គណៈ កម្មការធិការ ព្រំដែន ចម្រុះ (JBC) និង គណៈកម្មការ ព្រំដែន ទូទៅ (GBC)។

តែទោះជាយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជា នៅតែប្រកាន់ជំហរប្តឹងបញ្ហានេះ ទៅតុលាការយុត្តិធម៌អន្តរជាតិ ពីព្រោះកម្ពុជាមិនចង់អង្គុយបក់ផ្សែងរឿងទាំងនេះជាមួយថៃទៀតឡើយ គឺត្រូវពន្លត់ភ្លើងតែម្តង។

តែសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលថៃ ដែលថាទាហានថៃគ្រាន់តែបាញ់ការពារខ្លួនប៉ុណ្ណោះ ចំពោះហេតុការណ៍បាញ់គ្នាកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ពិតណាស់ថា ៖ ការបកស្រាយដូចខាងលើ ពលរដ្ឋខ្មែរ ទាហានជួរមុខ និងសូមបដិសេធទាំងស្រុង និងមិនអាចទទួលយកបាននោះឡើយ។

ទាហានថៃជាអ្នកបាញ់ប្រហារមុន ទើបបណ្តាលឲ្យទាហានកម្ពុជាស្លាប់យ៉ាងអាណោចអាធ័មបែបនេះ ពោលស្លាប់ទាំងនៅស្លៀកខោខ្លី និងមិនបានត្រៀមទុកមុន ព្រោះតែជាការលួចវាយឆ្មក់យ៉ាងកំសាកបំផុតពីសំណាក់ទាហានថៃ។
សម្ដេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ បានមានប្រសាសន៍ថា , យប់មិញក្រោយពីបង្ហោះសារ របស់នាយករដ្ឋមន្ត្រី និងរបស់ខ្ញុំ ! មានអ្នកខំមិនចូលមកសួរថា ៖ ប្រសិនបើយើងបបួលគេ គេមិនទៅ តើយើងត្រូវធ្វើយ៉ាងម៉េច ? ពាក់ព័ន្ធក្នុងករណីនេះ សម្ដេចតេជោបានបញ្ជាក់ថា ៖ ខ្ញុំក៏បានឆ្លើយត្រឡប់ទៅវិញ បើគេមិនព្រមទៅ មានន័យថាយើងត្រូវតែប្ដឹង ! ។ សម្ដេចតេជោបន្តថា ៖ , ពីព្រោះការបបួលគ្នាទៅ វាជាការល្អ នេះជាការទុកមុខ ទុកមាត់ឱ្យគ្នាទៅវិញទៅមក ។ ម្យ៉ាងទៀតខ្ញុំក៏ចង់និយាយរឿងនេះ ! ចំពោះបងប្អូនប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាពលរដ្ឋថៃឲ្យបានជ្រាបថា បើយើងមិនពឹងផ្អែកភាគីទី 3 គឺតុលាការយុត្តិធម៌អន្តរជាតិ ICJ ទីក្រុងឡាអេដោះស្រាយទេ ជម្លោះបែបនេះ គឺនឹងបន្តរាប់សិបឆ្នាំ រាប់រយឆ្នាំទៀតដោះមិនចេញទេ ! មូលហេតុអ្វីទៅ  ? បានជាដោះមិនចប់ , មូលហេតុត្រង់ថារដ្ឋាភិបាល ប្រទេសនីមួយៗមិនអាច ដកថយចេញពីចំណុចដែលខ្លួនប្រកាន់ឥរិយាបថបានទេ ។
ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុនសែន បានលើកឡើងទៀតថា ប្រសិនបើដកចេញពីចំណុចនេះ ប្រជាជនក្នុងប្រទេសរបស់ខ្លួន នឹងបន្ទោស ! ទាំងសងខាង ! បើសិនជាដកថយ ចេញពីចំណុចនេះ តាមរយៈយន្តការទ្វេភាគី ដោយមិនមែនជាតុលាការ គឺច្បាស់ជាប្រជាជនស្ដីបន្ទោស មិនថាយើង មិនថាថៃទេ ។
សម្ដេចតេជោបញ្ជាក់ថា យកល្អបំផុត ! គឺដើម្បីឲ្យប្រជាជនអស់ចិត្ត ទាំងរដ្ឋាភិបាលក៏សុខស្រួល យើងត្រូវយកបញ្ហានេះទៅឲ្យ តុលាការកាត់ក្តីតែម្ដង ហើយកម្ពុជាសន្យាគោរព ទៅហ្នឹងការសម្រេចចិត្ត របស់តុលាការ (តុលាការយុត្តិធម៌អន្តរជាតិ ICJ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print