នៅល្ងាចថ្ងៃទី 4 ខែមិថុនា មន្ត្រីនៅក្នុងរដ្ឋ Karnataka របស់ប្រទេសឥណ្ឌាបានបញ្ជាឱ្យមានការស៊ើបអង្កេតលើមូលហេតុនៃការរត់ជាន់គ្នានៅខាងក្រៅកីឡដ្ឋានក្នុងទីក្រុង Bengaluru ខណៈពេលដែលកំពុងប្រារព្ធពិធីទទួលជ័យជម្នះរបស់ក្រុមកីឡា cricket ។ យោងតាមស្ថិតិមនុស្ស 11 នាក់បានស្លាប់នៅក្នុងឧបទ្ទវហេតុនេះភាគច្រើនជាជនរងគ្រោះវ័យក្មេង។
ឧប្បត្តិហេតុនេះបានកើតឡើងនៅថ្ងៃទី 3 ខែមិថុនានៅពេលដែលអ្នកគាំទ្រអបអរសាទរក្រុមរបស់ពួកគេ Royal Challengers Bengaluru ឈ្នះពានរង្វាន់ IPL Cricket Championship ជាលើកដំបូង។ ទោះជាយ៉ាងណាក៏ដោយ ភាពរំភើបនៃហ្វូងមនុស្សបានបញ្ចប់ដោយសោកនាដកម្ម។ នាយករដ្ឋមន្ត្រី Narendra Modi បានសង្កត់ធ្ងន់ថា ឧបទ្ទវហេតុនេះគឺ “គួរឱ្យសោកស្ដាយជាខ្លាំង”។
ប្រមុខរដ្ឋាភិបាលរដ្ឋ Karnataka លោក Siddaramaiah បានបញ្ជាក់ថា ភាគច្រើននៃមនុស្ស ១១នាក់ ដែលបានស្លាប់គឺនៅក្មេងណាស់។ លើសពីនេះ មនុស្ស៤៧នាក់ផ្សេងទៀតបានរងរបួសក្នុងការរត់ជាន់គ្នានេះ។ ទាំងអស់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងទីក្រុង Bengaluru ។
លោក Siddaramaiah បន្ថែមថា កីឡដ្ឋាននេះមានសមត្ថភាពផ្ទុកមនុស្សបាន ៣៥.០០០ នាក់ ប៉ុន្តែមានមនុស្ស ២០០.០០០-៣០០.០០០ បានទៅកាន់ពហុគីឡដ្ឋាន។ ក្បួនដង្ហែជ័យជំនះសម្រាប់ក្រុមជើងឯកក៏ត្រូវបានលុបចោលជាមុនផងដែរ ដោយសារតែអាជ្ញាធររំពឹងថានឹងមានហ្វូងមនុស្សដែលមិនអាចគ្រប់គ្រងបាន៕
រូបថត: Reuters