លោកឧត្តមសេនីយ៍ឯក​ ជួន​ ណារិន្ទ​៖​ សូមបដិសេធលើការបង្ហោះព័ត៍មានថាជាសមត្ថកិច្ចខណ្ឌមានជ័យ ០៦នាក់កៀបស៊ីម៉ូតូ ប្រជាពលរដ្ឋពេលយប់ និងអំពាវនាវបង្ហាញភ័ស្តុតាងជាក់លាក់

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ឧត្ដមសេនីយ៍​ឯក​ ជួន​ ណារិន្ទ​ អគ្គស្នងការ​រង​ និង​ជា​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅរសៀល​ថ្ងៃ​ទី​០៥​ ខែមិថុនា​ ឆ្នាំ​២០២៥នេះ​ បានថ្លែង​ថា៖​ សូមជម្រាបជូនបងប្អូនដែលបានរងគ្រោះលើករណីនេះ សូមនាំគ្នាមកដាក់ពាក្យបណ្ដឹងនៅអធិការខណ្ឌ ឬដាក់មកស្នងការដ្ឋានរាជធានីភ្នំពេញ (ខ្ញុំចាត់វិធានការជូន)។

    តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់​លោក​ឧត្ដមសេនីយ៍​ឯក​ ជួន​ ណារិន្ទ​ បានគូសបញ្ជាក់ថា​៖ សូមបដិសេធលើការបង្ហោះព័ត៍មានថាជាសមត្ថកិច្ចខណ្ឌមានជ័យ ០៦នាក់កៀបស៊ីម៉ូតូ ប្រជាពលរដ្ឋពេលយប់ សូមបង្ហាញភ័ស្តុតាងជាក់លាក់ផង​ (ដែលធ្វើឱ្យប៉ះពាល់ដល់កត្តិយស សេចក្ដីថ្លៃថ្នូរ​ ដល់កម្លាំងយើងខ្ញុំ)​ មុនផ្សាយសូមប្រមូលព័ត៌មានឱ្យច្បាស់លាស់ ។

     បន្ថែមពីនេះ​ លោកស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ក៏បានបញ្ជាក់ទៀតថា​ ក្រោយទទួលបានព័ត៌មាន​ លោក​បានបញ្ជាឱ្យស្រាវជ្រាវ និងរកឃើញម៉ូតូ ចំនួន ០៣គ្រឿង យកមករក្សាទុកនៅអធិការខណ្ឌមានជ័យ ដើម្បីរកម្ចាស់មកទទួល និងដាក់ពាក្យបណ្ដឹងផង៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print