បង្រ្កាប​ក្មេងទំនើង​បង្ហោះម៉ូតូ​នៅលេីផ្លូវ​បេ​តុង​បង្អួត​គ្នា​ ត្រូវសមត្ថកិច្ច​នគរបាល​ស្រាវជ្រាវ​​បានភ្លាមៗ​ រីឯ​បក្ខពួក​រត់គេចខ្លួន​

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​ ៖​ នៅថ្ងៃព្រហស្បតិ៍ ១០​កើ​ត ខែជេស្ឋ ឆ្នាំ​ម្សាញ់ សប្តស័​ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៥ខែមិថុ​នា ឆ្នាំ២០២៥​ នៅវេលាម៉ោង​ ១៥​និង ១៥នាទី កំលាំង

នគ​របាលព្រហ្មទណ្ឌ​ខេត្ត បានទទួលព័ត៌មានប្រភពពីមហា​ជ​ន​រាយការណ៍ចូលក្នុងផេកផ្លូវការ​ស្នងការដ្ឋាននគរបា​លខេត្ដកំពង់ស្ពឺ​ ប្រតិកម្មរហ័សឱ្យដឹងថា មានករណីក្មេងទំនេីងបង្ហោះម៉ូតូ​ នៅលើផ្លូវបេតុង​ ភូមិ​ទន្លេកន្ទិល​ ឃុំត្រពាំងគង​ ស្រុកសំរោងទង​ ។

ដោយបានការចង្អុលណែនាំពីលោកឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនៃស្នងការដ្ឋាននគរបាល​ខេត្ដ កំពង់ស្ពឺ​ និងការដឹកនាំស្រាវ​ជ្រាវពីលោកឧត្ដ​មសេនីយ៍​ត្រី​ សម សាក់​ និងលោកឧត្ដមសេនីយ៍ត្រី​ រស់​ រដ្ឋា​ ស្នង ការរង​ ដឹកនាំកំលាំងចុះស្រាវជ្រាវអនុវត្ដសហការជាមួយអធិការដ្ឋាននគរបាលស្រុកសំរោង​ទង​ ឃាត់បានមុខ សញ្ញាក្មេងទំនេីងជាអ្នកបេីកម៉ូតូបង្ហោះម្នាក់​ ឈ្មោះសុីម វិចិត្រ ភេទប្រុស​ អា​យុ១៦ឆ្នាំ រស់នៅភូមិត្រគៀត ឃុំ ត្រពាំងគង ស្រុកសំរោ​ងទង ខេត្តកំពង់ស្ពឺ​ ដោយដក ហូត​ ម៉ូតូម៉ាក​ ​Honda Dr​eam​ C125  ពណ៌ខ្មៅ​សេរីឆ្នាំ​ ២០២៥​ ស្លាកលេខ​កំពង់ស្ពឺ​ 1X-1103 ។ 

មុខសញ្ញាបានទទួលស្គាល់និងឆ្លេីយសារភាពថា​  ខ្លួននិងបក្ខពួកពិតជាបានធ្វេីសកម្មភាពបង្ហោះម៉ូតូនៅ លេី​ ផ្លូវសាធារណៈ​ ស្ទេីរគ្រប់ទីកន្លែង​ ជាក់ស្ដែងថៃ្ងនេះខ្លួនបានមកបង្ហោះម៉ូតូជាមួយមិត្ដភ័ក្ភ​ ចំនួន២​ម៉ូតូ​ តែចៃដន្យពួកគេបានរត់គេចពេលសមត្ថកិច្ចចុះមកបង្រ្កាប​។ 

សមត្ថកិច្ចបានអនុវត្ដនីតិវិធី​ ដោយអញ្ជេីញលោក​ឪពុ​ក​ អ្នកម្ដាយមកធ្វេីកិច្ចសន្យា​ ទទួលយកប្រុសកូនដេី​ម្បីធ្វេីការអប់រំណែនាំប្រដៅកុំឱ្យប្រព្រឹត្ដទង្វេីបែប​នេះជាលេីកទី2 ។ ករណី​លេីកមានក្រោយ​អនុវត្ត​វិធានការច្បាប់.រីឯ​មធ្យោបាយ​ម៉ូតូ​រក្សាទុក​រយៈពេល​ ៩០ថៃ្ង​ ជាបណ្ដោះ អាសន្ន​នៅ​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print