ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- អា តាំង សារ៉ាដា និងអាមាត់វៀចតាំងខ្លួនជាអ្នកប្រឆាំងនិងអ្នកទាស់ = ប្រឆាំងនិងទាស់គ្រប់រឿង?
២- សម័យនេះសវទី២១ទៅហើយមិនដូចសម័យបុរាណមុនទេ = ថៃមិនអាចចិញ្ចឹមចិត្តយកសតិអារម្មណ៍ឈ្លានពានកម្ពុជាបានដូចពេលមុនទេ។
៣- ការនាំយកបញ្ហាព្រំដែនកម្ពុជា-ថៃទៅតុលាការអន្តរជាតិនាពេលនេះ = គឺជាការពន្លត់អគ្គិភ័យដែលតែងតែកើតឡើងពីភាគីថៃមកលើកម្ពុជា?
៤- ការសម្រេចរបស់តុលាការអន្តរជាតិជាការបិទបញ្ចប់សោកនាដកម្មលើកម្ពុជា = លែងមានការពលីជីវិតកងទ័ព ការរឹតបន្តឹងកម្លាំងទ័ពក៏បានធូរស្រាល ប្រជាជននៅតាមបន្ទាត់ព្រំដែនក៏បានសុខសប្បាយ រីករាយក្នុងជីវភាព លែងមានហានីរភ័យ។
៥- យោធាថៃមានអំណាចឯករាជ្យពីរាជរដ្ឋាភិបាលថៃបើខាងយោធាមិនពេញចិត្តរាជរដ្ឋាភិបាលនឹងមានការធ្វើរដ្ឋប្រហារទម្លាក់រាជរដ្ឋាភិបាល = ដូច្នេះបញ្ហាព្រំដែននៃប្រទេសទាំងកម្ពុជា- ថៃមិនអាចចប់បានទេព្រោះថៃដូររាជរដ្ឋាភិបាលញឹកញាប់។
៦- មានតែផ្លូវម៉្យាងគឺនាំយកបញ្ហាទីតុលាការយុត្តិធម៌អន្តរជាតិ = ទើបអាចបញ្ចប់បញ្ហាបានជាស្ថាពរ។
៧- ដោយសារតែមានសតិអារម្មណ៍មហាថៃ = ទើបមានជនជាតិថៃនិងខ្មែរសុរិន្ទមួយចំនួនមើលងាយខ្មែរហើយមើលងាយខ្មែរគ្នាឯងជាងជនជាតិថៃទៅទៀត ។
៨- ប្រវត្តិសាស្ត្រពីអតីតៈកាលធ្វើឲ្យខ្មែរឈឺចាប់ តែមិនគួរយកការឈឺចាប់នេះមកប្រទូសរ៉ាយតែជាមួយខ្មែរគ្នាឯងទេ = បញ្ហាសំខាន់គឺខ្មែរត្រូវរួបរួមគ្នាជាធ្លុងមួយដើម្បីការពារឯករាជ្យ អធិបតេយ្យជាតិនិងបូរណភាពទឹកដីខ្មែរដែលនៅសេសសល់ឲ្យបានគង់វង្សទុកឲ្យក្មេងជំនាន់ក្រោយ។
៩- រាជរដ្ឋាភិបាលកម្ពុជាបើកទូលាយសិទ្ធិនិងលំហរនយោបាយសម្រាប់ខ្មែរគ្រប់រូប = តែទាំងអស់គ្នាត្រូវស្ថិតនៅក្រោមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានិងច្បាប់ធរមាន។
១០- ចំណែកក្រុមឧទ្ទាមក្រៅច្បាប់ក៏អាចចូលមករួមរស់ជាមួយសង្គមជាតិបានដែរក្នុងនាមជាពលរដ្ឋកម្ពុជាលើកលែងតែក្រុមជ្រុលនិយមមួយក្តាប់តូចដែលស្មោះស្ម័គ្រជាមួយទណ្ឌិតមេឧទ្ទាម? ៕
ដោយ ៖ សិលា