បុរសម្នាក់បើករថយន្តទាំងស្រវឹងក្នុងល្បឿនលឿនជ្រុលបុកសួនច្បារពុះចែកទ្រូងផ្លូវនៅក្នុងOCIC រងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តក្នុងស្ថានភាពស្រវឹងជ្រុលទៅបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវបង្កការខូចខាត ទាំងសួននិងរថយន្តរងការខូចខាត ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទី យប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ទីតាំងកើតហេតុ ស្ថិតនៅក្បែររង្វង់មូលនាងមច្ឆា ស្ថិតនៅលើកំណាត់ផ្លូវ OCIC សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីម្ចាស់រថយន្តបានឲ្យដឹងថាមុនពេលកើតហេតុ គាត់បានបើកបររថយន្តតូយូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2CD-3485 ចេញពីកម្មវិធីរៀបការគេ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦ ។
លុះមកដល់ក្បែររង្វង់មូលនាងមច្ឆា ដោយសារស្រវឹងផងនោះ គាត់ក៏បានជ្រុលចង្កូតបុកឡើងសួនច្បារពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបែកថ្មសួន និងខូចខាតរថយន្តមួយកំណាត់ខាងមុខខាងស្តាំ កល់ជាប់នៅលើសួនមិនអាចបន្តដំណើរទៅមុខទៀតបាន ព្រមទាំងស្លាក់សញ្ញាប្រាប់ទិសដៅចរាចរណ៍១ថែមទៀត ។ករណីខាងលើនេះ មិនបានបង្កអោយនរណាម្នាក់រងរបួសនោះទេ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញមូលដ្ឋាន និងចរាចរណ៍បានចុះមកធ្វើការវាស់វែង ព្រមទាំងបាននាំខ្លួនម្ចាស់រថយន្តបង្កខាងលើ ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីធ្វើការសាកសួរនាំ ចំណែករថយន្តខាងលើ ត្រូវបានសមត្ថកិច្ចជំនាញយកទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយបន្តតាមនីវិធី ៕

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print