អន្តរជាតិ ៖ នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ពេល ថ្មីៗនេះ លោក Xi Jinping ប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានចុះហត្ថលេខាលើបទបញ្ជាមួយដើម្បីប្រកាស ពី ” លក្ខន្តិកៈ ស្តីពីការកសាងសំណង់ និង បរិក្ខារ យោធា” ដែលនឹងចូលជាធរមាននៅថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៥ ។ គេហទំព័រ «CCFR China state-controlled media » លក្ខន្តិកៈ នេះ ចែក ជា ១១ ជំពូក និង ៦៣ មាត្រា ដែល បាន បែកចែក សិទ្ធិអំណាច គ្រប់ គ្រង យ៉ាង ច្បាស់លាស់ និង ពង្រឹង សមិទ្ធផល នៃការ អនុត្ត ជាក់ស្តែង ក្នុង វិស័យ ការគ្រប់ គ្រងផែនការ កសាងសំណង់ និង បរិក្ខារ យោធា និង ការ ពិនិត្យ និ ងអនុម័ត លើគម្រោង ពាក់ព័ន្ធ ជាដើម ដើម្បី ផ្តល់ នូវ ការធានាតាម ផ្លូវ ច្បាប់ដ៏រឹងមាំ សម្រាប់ការលើក កម្ពស់ គុណភាព ប្រសិទ្ធភាព និងសមត្ថភាពគាំទ្រ នៃការកសាងគ្រឿង បរិក្ខារ យោធារបស់ ចិន ដោយ អនុលោមតាមគោលការណ៍រួម ដែល គណៈកម្មាធិការ យោធា មជ្ឈិមចិនជាអ្នក ដឹកនាំការងារ យោធា ទាំងស្រុង តំបន់ យុទ្ធ ភូមិភាគ ជាមេ បញ្ជាការប្រយុទ្ធ ចម្រុះ និងកងទ័ពផ្តោត លើ ការកសាងសមត្ថភាពប្រយុទ្ធរបស់ខ្លួន ៕
ដោយ ៖ សិលា