នៅមុនថ្ងៃ នៃកិច្ចប្រជុំកំពូលណាតូឆ្នាំ 2025 សំណួរធំគឺ៖ តើអឺរ៉ុបមានកម្លាំងគ្រប់គ្រាន់ និងការប្តេជ្ញាចិត្តក្នុងការកសាង “សសរស្តម្ភ” ការពារដ៏រឹងមាំនៅពេលដែលសហរដ្ឋអាមេរិកអាចដក ឬកាត់បន្ថយការគាំទ្រដែរឬទេ?
យោងតាមលោក Ian Bond អនុប្រធានមជ្ឈមណ្ឌលកំណែទម្រង់អឺរ៉ុប (cer.eu) បានលើកឡើងថា នៅពេលដែលមេដឹកនាំណាតូប្រមូលផ្តុំគ្នាសម្រាប់កិច្ចប្រជុំកំពូលនៅទីក្រុងឡាអេនៅថ្ងៃទី 24-25 ខែមិថុនាឆ្នាំនេះពួកគេនឹងប្រឈមមុខនឹងបញ្ហាជាច្រើន: ពីសង្រ្គាមនៅអ៊ុយក្រែន ការស្វែងរកធនធានដើម្បីបង្កើនការចំណាយលើវិស័យការពារជាតិ។ ទោះជាយ៉ាងណាក៏ដោយ ការព្រួយបារម្ភដ៏ធំបំផុតសម្រាប់មនុស្សជាច្រើន ប្រហែលជាចេតនាដែលមិនអាចទាយទុកជាមុនបានរបស់ប្រធានាធិបតីអាមេរិក Donald Trump ។ កាលពីមុននៅឯកិច្ចប្រជុំកំពូលណាតូខែកក្កដាឆ្នាំ 2018 នៅទីក្រុងប្រ៊ុចសែល លោក Trump ត្រូវបានបញ្ចុះបញ្ចូលដោយទីប្រឹក្សារបស់គាត់មិនឱ្យប្រកាសពីការដកសហរដ្ឋអាមេរិកចេញពីសម្ព័ន្ធភាព។ សំណួរសួរថា តើជនជាតិអឺរ៉ុបនឹងធ្វើអ្វី ប្រសិនបើសេណារីយ៉ូនោះពិតជាកើតឡើងនៅក្នុងកិច្ចប្រជុំកំពូលនេះ?
ក្នុងពេលនេះដែរ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Pete Hegseth កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានសម្តែងនូវទំនុកចិត្តថា សមាជិកនៅក្នុងអង្គការណាតូ (NATO) អាចបំពេញបានតាមការទាមទាររបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ឱ្យបង្កើនការចំណាយលើវិស័យការពារជាតិ ពីគោលដៅបច្ចុប្បន្ន ២ភាគរយ ឱ្យដល់ ៥ភាគរយនៃផលិតផលក្នុងស្រុកសរុប ឬ GDP។
នៅពេលទៅដល់ទីក្រុងព្រុចសែល សម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិណាតូ លោក Hegseth គូសបញ្ជាក់ថា «ដើម្បីក្លាយជាសម្ព័ន្ធមិត្តនឹងគ្នា យើងត្រូវមានអ្វីឱ្យលើស ពីគ្រាន់តែជាកិច្ចប្រជុំ។ ពេលនេះ គឺត្រូវបន្តការងារដែលលោកប្រធានាធិបតី ត្រាំ ចង់ឱ្យបាន នោះគឺការចំណាយលើវិស័យការពារជាតិ ៥ភាគរយ។ វាត្រូវតែមានការសម្រេចបាននៅឯកិច្ចប្រជុំកំពូល ក្នុងទីក្រុងឡាអេ នាចុងខែនេះ»។
យ៉ាងនេះក្តី បើតាមក្រុមអ្នកការទូត សម្ព័ន្ធមិត្តអឺរ៉ុបយល់ថា ទំហំនៃចំណាយលើវិស័យការពារជាតិ គឺជាការបញ្ជាក់អំពីបន្តប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះសន្តិសុខតំបន់។ ជុំវិញគម្រោងចំណាយរបស់សមាជិក ទំនងជានឹងបន្តត្រូវចរចាគ្នាហូតដល់ កិច្ចប្រជុំកំពូលរបស់អង្គការណាតូ៕
រូបថត: kyodo