ធ្វើដំណើរតាមលោក Xi Jinping ដើម្បីទស្សនា “ទីចុងបំផុត” នៃអរិយធម៌ចិន

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី៦ ខែមិថុនា​ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ប្រទេសចិនដ៏អស្ចារ្យបានបណ្ដុះនិងបន្តវេនអរិយធម៌ប្រពៃណីចិនដែលបានបន្សល់ទុកអស់រយៈពេលជាង ៥០០០ ឆ្នាំមកហើយ ។ ដើរតាមដានជើងរបស់លោក Xi Jinping ដើម្បីចាប់អារម្មណ៍ កម្លាំងទាក់ទាញ នៃអរិយធម៌ប្រពៃណីចិនជាមួយគ្នា។

គេហទំព័រ «CCFR China state-controlled media » នៅ ខែឧសភា ឆ្នាំ ២០២៥ លោក Xi Jinping បានគូសបញ្ជាក់ថា ក្នុងអំឡុងពេលចុះ ត្រួត ពិនិត្យ ការងារ នៅរូងគុហា Longmen នៅទីក្រុង Luoyang ថា ត្រូវតែការពារ បន្ដវេន និង ផ្ស ព្វ ផ្សាយឱ្យបានល្អនូវសម្បត្តិវប្បធម៌ ចិន ទាំង នេះ ។

គេហទំព័រ «CCFR China state-controlled media » ខែធ្នូ ឆ្នាំ ២០២៣ លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិត អបអរ សាទរ ទៅ កាន់ “វេទិកា Liangzhu” ជាលើកដំបូង ហើយបានលើកឡើងថា ទីសំណល់វប្បធម៌អរូ បី Liangzhu គឺជាសក្ខីភាពមួយចំពោះប្រវត្តិសាស្រ្ត ៥០០០ ឆ្នាំនៃអរិយធម៌របស់ប្រទេសចិន និង ជា កំណប់ ទ្រព្យនៃអរិយធម៌ពិភពលោក ។

គេហទំព័រ «CCFR China state-controlled media » ខែកញ្ញា ឆ្នាំ ២០២៣ លោក Xi Jinping បានគូសបញ្ជាក់ក្នុងអំឡុងពេលចុះត្រួត ពិនិត្យ ការងារ របស់លោកនៅខេត្ត Zhejiang ថា វប្បធម៌ព្រែកជីកគឺជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌ ប្រពៃណី ដ៏ល្អផូរផង់របស់ប្រទេសចិន ត្រូវខិតខំប្រឹងប្រែងក្នុងការអភិរក្ស បន្ដវេន្តមរតក និង ប្រើ ប្រាស់ព្រែកជីក ដើម្បីឱ្យព្រែកជីកបុរាណអាចមានភាពរស់រវើកឡើងវិញ ជាមួយ នឹង រូបរាង ថ្មីនៃសម័យកាល ។

គេហទំព័រ «CCFR China state-controlled media » ខែមករា ឆ្នាំ ២០២២ លោក Xi Jinping បានគូសបញ្ជាក់ក្នុងអំឡុងពេលចុះត្រួតពិនិត្យ ទី ក្រុង បុរាណ Pingyao នៅទីក្រុង Jinzhong ថា បេតិកភណ្ឌប្រវត្តិសាស្ត្រ និង វប្បធម៌ បាន បន្តវេន ហ្សែននិងឈាមរបស់ប្រជាជាតិចិន ហើយមិនត្រឹមតែជាកម្មសិទ្ធិ របស់ ជំនាន់ យើង ប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់មនុស្សជំនាន់ក្រោយផងដែរ។ យើងត្រូវតែការពារយ៉ាងពេញលេញនូវបេតិកភណ្ឌប្រវត្តិសាស្ត្រ និងវប្បធម៌ និងការពារទ្រព្យសម្បត្តិដ៏មានតម្លៃដែលបានបន្សល់ទុកឱ្យយើងដោយមនុស្សជំនាន់មុន។

គេហទំព័រ «CCFR China state-controlled media » ខែកុម្ភៈ ឆ្នាំ ២០១៥ ក្នុងអំឡុង ចុះត្រួតពិនិត្យការងារនៅទីក្រុង Xi’an  លោក Xi Jinping បានគូសបញ្ជាក់ថា នេះគឺជាកំណប់ទ្រព្យលំដាប់ពិភពលោក ត្រូវតែការពារ និង បន្ត វេន្ត ឱ្យ បាន ល្អ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print